រដ្ឋបាល​រាជធានី​ភ្នំពេញ​កោតសរសើរ​កម្លាំង​សមត្ថកិច្ច​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បានល្អ​

541
ចែករម្លែក

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ

 

​ក្នុង​កិច្ចប្រជុំ​បញ្ជា​ការឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ទាំងអស់​ដែល​ការពារ​សន្តិសុខ​សណ្ដា​បើ​ធ្នាប់​សុវត្ថិភាព​ក្នុង​ដំណើរការ​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​។​

​ក្នុងនោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​មោ​ទ​នះ​ភាព​ដែល​កងកម្លាំង​សមត្ថកិច្ច​រួមមាន​កង​នគរបាល​រាជធានី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​កងកម្លាំង​នៃ​កងពលតូច​លេខ​៧០​បានរួម​គ្នា ជាមួយ​អាជ្ញាធរ​ដែនដី​ខណ្ឌ​ទាំង​១២​។

ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​លោក ឃួ​ង ស្រេង​បានលើកឡើង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​ក្រោយ​កិច្ចប្រជុំ​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​”​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​សន្តិសុខ​គឺជា​សេចក្តីត្រូវការ​រួម​រប​ស់​ប្រជាពលរដ្ឋ​គ្រប់រូប មិនអាច​ខ្វះ​បាន អ្នកណា​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ទាំងអស់​”​។ លោក​បាន​បញ្ជាក់ទៀតថា​៖​ពិសេស​ក្នុងអំឡុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ពុំមាន​បញ្ហា​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ទេ​។​

​លោក ម៉េ​ត មាស​ភ័​ក្ដី បាន​អះអាង​ទៀតថា​៖​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​ក្នុងអំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​មិនមាន​អំពើ​ហឹ​ង្សា​ណា​កើតឡើង​នោះទេ​។​គណបក្សនយោបាយ​ទាំង​២០​ដែល​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ​គឺមាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ​។​មិនបាន​ប្រើ​ពាក្យសំដី ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​គណបក្ស​និ​មួយៗ​នោះទេ​”​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ​ពាក់ព័ន្ធ​បញ្ហា​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​លោក​អភិបាល​រាជធានី​បានឱ្យ​បន្ត​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ទាំង​១១​ខ្សែ​ឱ្យ​ម៉ឹង​មាត់​បន្ថែមទៀត ដាក់​កងកម្លាំង​និង​រថយន្តស្ទូច​ប្រចាំការ​ដើម្បី​ស្ទូច​រថយន្ត​ណា​ដែល​មិន​គោរព​។​ចត​អាណាធិបតេយ្យ​នៅតាម​ដងផ្លូវ​ទាំង​១១​ខ្សែ​នេះ​៕S/​