រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អណ​ត្តិ​ទី​២ បង្ហាញ​ពី​ស្នាដៃ​ជាច្រើន ជាមួយនឹង​ការដាក់​ទិសដៅ​ការងារ​រយៈពេល​៣​ខែ​បន្ត ក្នុង​អាណត្តិ​ទី​៣

496
ចែករម្លែក

​ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី​២ បានបង្ហាញ​ពី​ស្នាដៃ​ជាច្រើន​លើ​ការងារ​អភិវឌ្ឍន៍ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការងារ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​ធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ជាមួយនឹង​ការដាក់​ទិសដៅ​ការងារ​រយៈពេល​៣​ខែ​បន្ត ក្នុង​អាណត្តិ​ទី​៣​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ស្នាដៃ​ជាច្រើន​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមិថុនា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​វត្តមាន​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​យោងតាម​របាយការណ៍​សង្ខេប​ដែល​អាន​ដោយ​លោក​ឃួ​ង ស្រេង បានអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ដឹកនាំ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២ បាន​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​សរុប​ចំនួន​២៨​ករណី ក្នុងនោះ​ស្នើរ​សុំ​ផាកពិន័យ​៣​ករណី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួណ​០២​ករណី​ដុត​បំផ្លាញចោល​ឧបករណ៍​នេសាទ​ចំនួន​២៣
​ករណី​។​

​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​សរុប​ចំនួន ៣៨​ករណី​ក្នុងនោះ​ពិន័យ​អន្តរការណ៍ ២០​ករណី​និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​១៨​ករណី​។ ស្តារ​ប្រឡាយ​នៅតាម​បណ្តា​សង្កាត់​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រវែង​សរុប​ចំនួន​២៨,៨៤៤​ម៉ែត្រ​។ ឧ​ស្សហ៍កម្ម​ធុន​តូច មធ្យម​និង​សិប្បកម្ម​មាន​មូលដ្ឋាន​ផលិតកម្ម​សរុប​ចំនួន​៤០៣០​មូលដ្ឋាន ពលករ​សរុប​ចំនួន​៧៥,៤២៥​នាក់ ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​៧២១​មូលដ្ឋាន​និង​មន្ទីរ​៣,២៥៧​មូលដ្ឋាន​។​

​ត​បណ្តាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​១២ បាន​ចំនួន ១០៥,២១៧​គោលដៅ​។​បានចេញ​លិខិត​អនុញ្ញាតិ​ប្រកប អាជីវកម្ម​និង​សេវាកម្ម​ចំនួន​សរុប​៤,៣៩៣​ទីតាំង ក្នុងនោះ​ទីតាំង​ថ្មី​ចំនួន​១,១៧៥​ទីតាំង និង​ទីតាំង​បន្ត​ចំនួន​៣,២២៣​ទីតាំង​។ បង្ក្រាប​បទល្មើស​គយ​បាន​ចំនួន​សរុប​២,៩៣២​ករណី ក្នុងនោះ​ល្មើសច្បាប់​គយ​លើសពី​៣០០​ដុល្លារ​ចំនួន​៣៣៨​ករណី​និង​ល្មើសច្បាប់​គយ​ត្រឹម​៣០០​ដុល្លារ​ចំនួន​២,៥៩៤​ករណី​។​

​បង្ក្រាប​ទ​ល្មើស​ព្រហ្មទណ្ឌ​បាន ៣,៧៧៧​ករណី ស្មើនឹង​៨៣%​នៃ​បទល្មើស​រួម ឃាត់ខ្លួន​ជនល្មើស​បាន​៥,៤២៨​នាក់​។​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៥,៧៩៧​ករណី ឃាត់ខ្លួន​១២,៩៤០​នាក់ ស្រី​៩៨៥​នាក់ ដកហូត​គ្រឿងញៀន​និង​ឧបករណ៍​ប្រ់​ប្រាស់​ផ្សេងៗ​។ បង្កា​ទប់​ស្តា​ត់ និង​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​១,៨៨៥​ករណី​ឃាត់ខ្លួន​ចំនួន​៣,០២០​នាក់ ស្រី​៦១៣​។​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​១១៩​ករណី​ឃាត់ខ្លួន​២៥១​នាក់​ស្រី​១៥៤​នាក់ ជនបរទេស​៣២​នាក់​។​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​៦៣៥​ករណី ឃាត់ខ្លួន​២,០៦២​នាក់ ស្រី​៦១៣​នាក់ និង​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនធំ​។​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​ចំនួន​៣៦​ករណី ឃាត់ខ្លួន​១២​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ និង​សហការ​បង្ក្រាប​បទល្មើស​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចំនួន​៣២​ករណី ឃាត់ខ្លួន​៦​នាក់​ស្រី​ម្នាក់​។​

​គ្រោះថ្នាក់​ចរាច​ណ​កើតឡើង​៣,១៨៤/៣,២៧១​លើក​ថយចុះ​៨៧​លើក​ស្មើនឹង​២,៦៥% បណ្តាលអោយ​មនុស្ស​ស្លាប់​១,១២៦​នាក់​/៨៨៦​នាក់​កើនឡើង​២៤០​នាក់​ស្មើ​និង​២៧,០៧% របួស​៤,០៧៤​នាក់​/៤,៥៥៤​នាក់​ថយចុះ​៤៨០​នាក់​ស្មល​នឹង​១០,៥៤%​។​

​ចំពោះ​ទិសដៅ​ការងារ​រយៈពេល​៣​ខែ​ត្រីមាស​ទី​២​ឆ្នាំ​២០១៩ ដែល​ត្រូវអនុវត្ត​បន្ត​រដ្ឋបាល​រាជធានី និង​បន្ត​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ រួមទាំង​បន្ត​ចុះបង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​។ ត្រៀម​អនុវត្ត​គម្រោង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ប្រចាំ​ចំនួន​៤៩​ខ្សែ ប្រ​វែ​៤,៧៥០​ម៉ែត្រ នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​។ បន្ត​ចុះ​ពង្រឹងគុណភាព​នៃ​ការផ្តល់សេវា​សុខាភិបាល​នៅតាម​បណ្តារ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក និង​បន្ត​ចាត់​វិធានការណ៍​រដ្ឋបាល​និង​វិធានការណ៍​ច្បាប់​ដើម្បី​លប់បំបាត់​ទីតាំង​បើក​សេវា​សុខាភិបាល​ឯកជន ឱសថដ្ឋាន​និង​ឧស​ថ​ដ្ឋា​ន​រង​ខុសច្បាប់​។​បន្តការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណ​ប្រព័ន្ធ​និង​ផ្តល់​សេវា​សាធ​រាណៈ​តាម​ការិយាល័យ ច្រកចេញចូល​តែមួយ​លើ​ការងារ​សាងសង់​និង​ប្រគល់​បណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​។ បន្ត​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​នៅតាម​គេហដ្ឋាន​អោយ​យល់​ពី​បញ្ហា​បរិស្ថាន​។​បន្ត​ជំរុញ​ភូម សង្កាត់​មាន​សុវត្ថិភាព​អោយបាន​ល្អ​ព្រមៗ​គ្នា​ជំរុញ​គ្រប់​ភូមិ​សង្កាត់​ចូលរួម​ក្នុង​ចលនា សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាងសកម្ម​។

​ក្នុងនោះ​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ បាន​មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​សំខាន់​ចំនួន​៤ ក្នុងនោះ​រួមមាន ៖ ១ ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០១៥​ស​ណន​របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​និង​គំរូ​បទបញ្ជាផ្ទៃក្នុង​រប​ស់​ក្រុមប្រឹក្សា​ទី​២ ផ្ដួចផ្ដើម​សេចក្តីព្រាង​ប្រតិ​ទិននៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី ៣ សម្រាប់​រយៈពេល ១២ ខែ​ឆ្នាំ ២០១៩ – ២០២០ ចាប់ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ។​ទី​៣ របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​របស់​គណៈ​អភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី ៗ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ការងារ​សេសសល់​ទិសដៅ​ការងារ​រយៈពេល​បី​ខែ​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សា​អាណត្តិ​ទី ២​នឹងត្រូវ​អនុវត្ត​បន្ត​និង​និង​ទី​៤ បញ្ហា​ផ្សេងៗ​៕