រដ្ឋបាល​រាជធានី​ភ្នំពេញ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល​ ដល់​ព្រះករុណា​ព្រះ​បរម​រត​នៈកោដ្ឋ​

179
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ស្ថិតក្នុង​ឧិ​កាស​ដែល​ប្រជានុរាស្ត្រ​ជា​កូន ចៅ ចៅទួត​នៅ​ទូទាំងប្រទេស​ក៏ ដូច​នៅក្រៅ​ប្រទេស​ចូលរួម​ពិធី​គោរព​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតនៈ​កោដ្ឋ ដែល​បាន​យាង​ចូល​ទីវ​ង្គ​ត់​គំរប់​ខូ​ប​៧​ឆ្នាំ នា​ថ្ងៃ​១៥​តុលា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៩​អង្គ ដើម្បី​សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ មហាវីរៈក្សត្រ ព្រះបិតា​ឯករាជ្យ បូរណៈភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​(​ព្រះ​បរម រតនៈ​កោដ្ឋ​) មានការ​ដឹកនាំ​ដោយ​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោកស្រី​។​

​កូនចៅ ចៅទួត​ប្រជានុរាស្ត្រ​គ្រប់រូប​តែងតែ​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គំរូ​វី​រះ​ភាព​ដ៏​អង់អាច​ក្លាហាន និង​ព្រះរាជ​គុ​ណូ​ប​ក្កា​រះ​ដ៏​ធំធេង​របស់​ព្រះ​វ​រះ​រាជបិតា​ជាតិ ព្រះ​បរម​រត​នះ​កោដ្ឋ​ជាទីគោរព​សក្កា​រះ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ ព្រមទាំង​បួងសួង​សុំ​ឲ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនៈ​កោដ្ឋ​បាន​ទៅ​សោយសុខ​ក្នុងឋាន​ព្រះ​បរមសុខ ជាទី​ដ្ឋា​ន​ដ៏​គាប់ប្រសើ​និង​សុំ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជួបតែ​សេចក្តីសុខ​សន្តិភាព និង​ការអភិវឌ្ឍ​ន៏​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​គួររំលឹកថា ព្រះ​កុ​ណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​ជាទីគោរព​សក្កា​រះ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ស្ដេចយាង​ចូល​ទីវ​ង្គ​ត់​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា នា​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃទី​១៥​ខែតុលា ឆ្នាំ​២០១២​។ នៅ​ថ្ងៃទី​១៥​តុលា​នេះដែរ គេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ជាតិ​បាន​អញ្ជើញ​ទៅ​ដាក់​កំរងផ្កា​នៅ​ស្តូប​ព្រះ​បរម​រូប​ព្រះ បរម​រតនៈ​កោដ្ឋ​នៅ​ខាងកើត​វិមានឯករាជ្យ និង​នៅតាម​ស្ថាប័ន អង្គភាព រាជធានី​ខេត្ត ក៏បាន​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​បរម​រតនៈ​កោដ្ឋ​សូម​បាន​យាង ទៅ​សោយ​ព្រៈ​បរមសុខ​ក្នុងឋាន​សុខ​គតិ​ភព​កុំបី​ខាន​ឡើយ​៕