រដ្ឋបាល​រាជធានី​ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​

663

(​ភ្នំពេញ​)៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំពិភាក្សា​ស្ដីពី​កម្មវិធី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជាមួយ​តំណាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ និង​អាជ្ញាធរ​ដែនដី​ខណ្ឌ​ទាំង​១២ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ដែល​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​នេះហើយ​លោក​អភិបាល​រាជធានី​បានអោយដឹងថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០.០០០​ដុល្លារ​ក្នុង​១​ខែ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​សម្រាប់​ទិញ​ថ្នាំពេទ្យ​សម្រាប់​ប្រើប្រាស់​ក្នុង​ការចុះពិនិត្យ​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​៕ដោយ៖រ៉ាម៉ន

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​បំណង​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែលមាន​បញ្ហា​ប្រឈម ហើយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ពួក​​គាត់​ដោយ​មិន​គិតថ្លៃ​តែម្តង​