រដ្ឋបាល​រោងចក្រ​ត្រូវ​បន្ត​រក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ

304
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញៈ រដ្ឋបាល​រោងចក្រ​ត្រូវ​បន្ត​រក្សា ពង្រឹង​សន្តិភាព ស្ថិរភាព ព្រោះ​ជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង កម្មករ​រោងចក្រ នេះ​ជាការ​លើកឡើង​របស់លោក ឌី រ័ត្ន​ខេ​ម​រុណ នៅក្នុង​ពិធី​សំណេះសំណាល និង ធ្វើ​បច្ចុប្បន្នភាព រោងចក្រ សហគ្រាស និង គ្រឹះស្ថាន ទាំង ១១២ រោងចក្រ ក្នុង​សង្កាត់​ទាំង ៧ ក្នុង​ខណ្ឌ រវាង​អាជ្ញាធរ​ខណ្ឌមានជ័យ ជាមួយ​ប្រធាន​រដ្ឋបាល​រោងចក្រ និង តំណាង​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ល្ងាច​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ។​

​នាឱកាស​ធ្វើ​បច្ចុប្បន្នភាព​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​លើកឡើងថា រដ្ឋបាល​រោងចក្រ ត្រូវ​បន្ត​រក្សា ពង្រឹង​សន្តិភាព ស្ថិរភាព ព្រោះ​ជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា ពលរដ្ឋ និង កម្មករ​រោងចក្រ ។​

​អភិបាលរង​រូបនេះ​បន្តថា ចំពោះ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​រោងចក្រ ដែល​កើតឡើង​កន្លងមក​រវាង​ថៅកែ​រោងចក្រ និង កម្មករ កម្ម​ការ​នី រោងចក្រ លើ​បញ្ហា​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​រហូតដល់​ផ្ទុះ​ការបិតផ្លូវ ឬ​លើក​បដា​ដង្ហែ​លើ​ដងផ្លូវ និង មុខ​រោងចក្រ វា​ធ្វើអោយមាន​ការបាត់បង់​សណ្តាប់ធ្នាប់​លើផ្លូវ​សា​ធារ​ណះ ឬ​ក៍​ប៉ះពាល់​ចរាចរ​អ្នកធ្វើដំណើរ​លើផ្លូវ​សា​ធារ​ណះ ទាំងអស់​នេះហើយ​ដែរ​អាជ្ញាធរ​មូលដ្ឋាន​បាន​រៀប​ពិធី​ជួប​រដ្ឋបាល​រោងចក្រ​លើ​ការ សហការ ជាមួយ​អាជ្ញាធរ មន្ត្រី​អង្គភាព​ពាក់​ព​ន្ធ័ រួមទាំង ទំនាក់​ទំនងជា​ភាតរភាព ក៌​ដូចជា​យន្តការ​សាមគ្គីភាព ដើម្បី​រក​ផ្លូវ​សម្របសម្រួល​បច្ចេកទេស​ណាមួយ ដើម្បី​ជា​និរន្ត​ភាព នៃ​ផលប្រយោជន៍​ភាគី​ទាំងអស់គ្នា ។​

​ក្នុងន័យនេះ លោក ឌី រ័ត្ន​ខេ​ម​រុណ ស្នើសុំ​អោយមាន​ការសហកា​រ រវាង អាជ្ញាធរ និង រដ្ឋបាល រោងចក្រ ក្នុងការ​ចង​ជា​គ្រុប​ការងារ លើ​បណ្តាញ​សង្គម​ទំនាក់ទំនង ជា Telegram ,​ឬក៏ What’up​ដើម្បី​ផ្តល់​ពត៍​មាន​ជូន​អាជ្ញាធរ ងាយស្រួល​មន្ត្រី​ជំនាញ​របស់​អង្គភាព​ពាក់​ព​ន្ធ័​ចុះ សម្រួល​បច្ចេកទេស ឬក៏​ទប់ស្កាត់​សកម្មភាព​ទាំងឡាយណា​ដែរ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ ។​

​ជាមួយគ្នា​នោះដែរ លោក ឩ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សុ​វណ្ណា ប្រធាន​ក្រុម​ជំនាញ​ទី ៣ នៃ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បានបញ្ជាក់​បន្ថែមថា ស្នើអោយ​រដ្ឋបាល​រោងចក្រ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ចូលរួម​សហការ ពី​បញ្ហា​ខ្វះខាត​នានា​កន្លងមក ជូន​រដ្ឋបាល​ខណ្ឌ​ពី​ផល​លំបាក​របស់ខ្លួន ក្នុង​ការកែប្រែ​ទាំងអស់គ្នា ដើម្បី​ឈានដល់​លើ​បញ្ហា​សណ្តាប់ធ្នាប់ សន្តិសុខ ដ៌​ល្អ ដល់​សង្គម​ផង និង​ដល់​ប្រទេសជាតិ​ផង ដើម្បីអោយ​វិនិយោគិន​បរទេស ជឿ និង ទុកចិត្ត​ស្ថេរភាព និង សន្តិភាព​ដែរ​កម្ពុជា​កំពង់​រក្សាបាន​សព្វថ្ងៃ ៕​/Ha