រដ្ឋបាល​ស្រុក​ទើប​បង្កើត​គណៈកម្មការ​ចុះទៅ​មើល​ដី​ដែល​មន្ត្រី​និង​អាជ្ញាធរ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

417
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ផ្ទៃដី​នៅ​តំបន់​រនាម​ក្រោម​ដែលជា​តំបន់ហាមឃាត់​រាប់ពាន់​ហិកតា​ត្រូវ​មន្ត្រីរាជការ​និង​អាជ្ញា​មូលដ្ឋាន​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​ស្ទើរ​អស់ហើយ​។​ថ្មីៗ​នេះ​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី​ទើប​បង្កើត​គណៈ​គណៈកម្មកា​ចម្រុះ​មួយក្រុម​ចុះទៅពិនិត្យ​និង​សិក្សា​ផ្ទៃដី​ព្រៃ​លិច​ទឹក​ត្រូវ​រលាយ​អស់ហើយ​។​

សូមបញ្ជាក់ថា​ផ្ទៃដី​នៅ​តំបន់​រនាម​ក្រោម​ដែលជា​តំបន់​៣​ដែល​ហាមឃាត់​ដោយ​ច្បាប់​រាប់ពាន់​ហិកតា​ស្ថិតនៅ​ចំណុច​គុម្ព​តូច​អណ្តូង​ថ្កូវ​អណ្តូង​ស្នោ​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដូន​ទ្រី​ភូមិ​អង្គ្រង​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី​។​ដី​នោះ​ត្រូវបាន​មន្ត្រីរាជការ​និង​អាជ្ញាធរ​ដែលជា​ប់​ពាក់ព័ន្ធ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​នៅ​តំបន់​នោះ​ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។​ក្នុងនោះ​មាន​លោក​ពេជ្រ ម៉ាឡៃ​អតីត​អភិបាលស្រុក​រុក្ខ​គី​រី លោក​នួន​ស៊ី​ធឿន​ក្រុម​ប្រឹ​ក្ស្រុ​ក​មោង​ឬ​ស្សី​លោក​ហាក់​ស៊ន​ប្អូនបង្កើត​លោក​មេឃុំ​ជ្រៃ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​ទេព​ហន​អភិបាលស្រុក​មោង​ឬ​ស្សី​ទទួលស្គាល់ថា​ពិតជា​មានការ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​រនាម​តំបន់​៣​ហើយ​ពេល​កម្លាំង​ចុះទៅ​ពួកគេ​បាន​ដក​គ្រឿងចក្រ​ចេញ​អស់ហើយ​លោក​នៅតែ​ដាក់​កម្លាំង​ឱ្យ​ឃ្លាំមើល​។​

លោក​អភិបាលស្រុក​បានឱ្យដឹង​ថា​កម្លាំងចម្រុះ​រួមមាន​សហគមន៍​នេសាទ​ឃុំ​ដូន​ទ្រី ក្រុមប្រឹក្សា​ជ្រៃ សង្កាត់រដ្ឋបាល​សង្កែ​ស្រុក​មោង​ឬ​ស្សី​និង​អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី​។​គណៈកម្មការ​នេះ​មាន​តួនាទី​ចុះ​ពិនិត្យ​និង​សិក្សា​ផ្ទៃដី​តំបន់​៣​ដែលជា​ព្រៃ​លិច​ទឹកជា​តំបន់ហាមឃាត់​ដោយ​ច្បាប់រដ្ឋបាល​ជលផល​។​​ក្នុងនោះ​នៅ​ចំណុច​ព្រៃ​អ្នកតា​ស្ថិត​ក្នុងភូមិ​អង្គ្រង​ឃុំ​ជ្រៃ​ពួក​គ​បាន​ឈូសឆាយ​យក​ដីព្រៃ​លិច​ទឹក​អស់​ប្រមាណ​១៥០​ហិកតា​។​

​ចំណែក​ព្រៃ​លិច​ទឹក​២​កន្លែង​ទៀត​នៅ​ចំណុច​ភ្នំ​គ្នាង​ត្រ​សេក​រាំង​ផ្ទោល​ប្រ​បួ​យ​ប្រ​បាច​និង​ថ្វាង​ត្រូវ​ពួកគេ​ទន្ទ្រាន​យក​អស់​រាប់ពាន់​ហិកតា​មាន​បណ្តោយ​១.៥០០​ម៉ែត្រ​និង​ទទឹង​១.000​ម៉ែត្រ​។​គណៈកម្មការ​ចម្រុះ​បាន​ស្គាល់​ម្ចាស់​គ្រឿងចក្រ​មានឈ្មោះ​ម៉ៅ​សល់​និង​ឈ្មោះថា​ន់​ស៊ន​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ដូន​ទ្រី​ឃុំ​ជ្រៃ​។​

​ចំពោះ​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​។​អ្នកខ្លះ​ឆ្លើយ​ដោះសារ​មិនបាន​ដឹង​រឿង​ទេ​ព្រោះ​ទើប​មកពី​បរទេស​។​ករណី​ឈូសឆាយ​ទន្ទ្រាន​យក​ដី​តំបន់​៣​ធ្វើជា​កម្មសិទ្ធិ​នេះ​បាន​រាលដាល​មកដល់​ឃុំ​កំពង់​ព្រៀង​ឃុំ​កំពង់ព្រះ​និង​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​គឺជា​ស្នាដៃ​របស់​អាជ្ញាធរ​ដែន​ដី​និង​សមត្ថកិច្ច​មួយចំនួន​។​បើសិនជា​អាជ្ញាធរ​ស្រុក​ខេត្ត​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ​តំបន់​៣​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​រដ្ឋ​ហាមឃាត់​នឹង​វិនាស​ហិនហោច​ជាក់​ជាមិនខាន​៕S/

#