រដ្ឋបាល​ស្រុក​វ៉ារិន​រៀបចំ​ពិធី​ពិសា​អំបុក​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ

147
ចែករម្លែក
រដ្ឋបាល​ស្រុក​វ៉ារិន​រៀបចំ​ពិធី​ពិសា​អំបុក​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ

ដោយៈ​បាយ័ន​/​ខេត្តសៀមរាបៈ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​បាន​ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់ និង​មានការ​ចូលរួម​ដោយ​ក្រុមប្រឹក្សា​ស្រុក​ទាំងអស់ ពិសា​អំបុក​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅ​បរិវេណ​សាលាស្រុក​។ លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន បាន​ថ្លែងថា​ថ្ងៃនេះ​ខ្មែរ​ទូទាំងប្រទេស​បាន​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយ​ការរៀបចំ​ទៅតាម​ក្រុង ស្រុក និង​ឃុំ សង្កាត់ សាលារៀន​នានា​។​ភាពសប្បាយ​រីករាយ​ទាំងនេះ គឺ​បានមកពី​កត្តា​សុខសន្តិភាព​ទើប​យើង​បាន​ជួបជុំគ្នា និង​បាន​ពិសារ​អំបុក​រួមគ្នា​នាពេលនេះ​។ ដូចនេះ​យើង​ត្រូវតែ​ខំ​ថែរក្សា​សុខសន្តិភាព​នេះ​ឱ្យ​បានល្អ​បន្ថែមទៀត​។​
លោក បានឱ្យដឹងថា ការរៀបចំ​ពិធី​អកអំបុក​ថ្ងៃនេះ​ក៏​ដើម្បី​អបអរសាទរ​ដល់​បុណ្យ​ឯករាជ្យ​ជាតិ​ផងដែរ​៕​សរន​