រដ្ឋប្រហារ​គាំទ្រ​ដោយ​អាម៉េរិក​អាច​បំបែក​បូ​លី​វី​ជា​ពីរ​

480
ចែករម្លែក

​រដ្ឋប្រហារ​នៅ​បូ​លី​វី​ដែល​បាន​បណ្តេញ​អតីត​ប្រធានាធិបតី អេ​វ៉ូ ម៉ូ​រ៉ាល់ ចេញ​ពី​អំណាច អាច​ជា​ការប៉ុនប៉ងរ​បស់​អាម៉េរិក​ដើម្បី​ត្រួតត្រា​លើ​ប្រភព​រ៉ែ លី​ធ្យូម​(Lithium) របស់​បូ​លី​វី និង​បាន​បំបែក​ប្រទេស​នៅ​អាម៉េរិក​ខាងត្បូង​នេះ​ជា​ពីរ នេះ​បើ​តាម​អ្វី​ដែល​លោក​ជុ​ក កូហ្វ​ម៉ាន់ អ្នកសម្របសម្រួល​នៅ​អង្គការ​សម្ពន្ធ​យុត្តិធម៌​សកល បាន​ប្រាប់​កម្មវិធី​មួយ​នៃ​វិទ្យុ​Sputnik​រុស្ស៊ី​។​

ការប្រឆាំងតវ៉ាផ្ទុះចេញពីអ្នកគាំទ្រអតីតប្រធានាធិបតីវិញម្តង ក្រោយលោកត្រូវបង្ខំអោយចុះចេញពីតំណែង

​ចំ​ពេល​កើត​មាន​រដ្ឋប្រហារ​ដោយ​ក្រុមប្រឆាំង​ប្រកាន់​ស្តាំ លោក ម៉ូ​រ៉ាល់ ត្រូវបាន​បង្ខំ​អោយ​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃ​១០​វិច្ឆិកា និង​ចាប់​តាំងពី​ពេលនោះ​មក​លោក​ត្រូវបាន​​ជំនួស​ដោយ​អនុប្រធាន​ទី​២​នៃ​ព្រឹទ្ធសភា​បូ​លី​វី លោកស្រី ជី​នី​ន អាណេស​ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា​។​ប្រធានាធិបតី​​អាម៉េរិក ភ្លាមៗ​បាន​ហៅ​ការវិវត្តន៍​សភាពការណ៍​នេះ​ថា​ជា​«​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​អឌ្ឍគោល​ខាងលិច​»​។​

​យោង​តាម​លោក​កូហ្វ​ម៉ាន់ អ្វីដែល​ការប៉ុនប៉ង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​ដើម្បី​ពិភាក្សា​អំពី​ថា​តើ​ការបណ្តេញ​លោក​ម៉ូ​រ៉ាល់​ជា​រដ្ឋប្រហារ​មួយ​ដែរឬ​អត់នោះ​ជា​«​រឿង​គួរអោយ​​អស់សំណើច​។​វា​ជា​ការជជែក​ពិភាក្សា​គួរអោយ​អស់សំណើច​ទាំងស្រុង​។​វា​ជា​ការជជែក​ពិភាក្សា​សំរាប់​ពួក​អ្នកគាំទ្រ​គោលនយោបាយ​អាម៉េរិក ពីព្រោះ​បើ​វា​ត្រូវ​បាន​ប្រកាសថា​ជា​​រដ្ឋប្រហារ​យោធា នោះ​ជំនួយ​នឹង​ត្រូវ​កាត់ផ្តាច់​និង​បូ​លី​វី​ក៏​បាត់​មុខ​ពី​អង្គការ​អន្តរជាតិ​នានា​។​ដូច្នេះ​សំរាប់​នរណា​ដែល​អះអាង​ថា​វា​ជាការ​ចំរើន​ដែល​ឈរ​ខាង​ពួក​ចក្រពត្តិ​និង​​ចោទសួរ​ថា​វា​ជា​រដ្ឋប្រហារ​ឬ​អត់​នោះ ជា​ក្រុម​មនុស្ស​មិន​រីកចំរើន​ទៅវិញ​ទេ​»​។​

​លោក​បាន​បន្ថែមថា ពួក​អ្នក​ប្រឆាំង​តវ៉ា​មកពី​ក្រុមប្រឆាំង​កំពុង​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​បូ​លី​វី តួ​យ៉ាង​អភិបាលក្រុង​ម្នាក់​ត្រូវ​គេ​ចាប់​អូស​ចេញពី​ការិយាល័យ វាយដំ ស្រោច​ទឹក​​ថ្នាំ​ពណ៌​ពីលើ និង​បណ្តើរ​តាមផ្លូវ​។​វា​ជា​រូបភាព​គួរអោយ​រន្ធត់​។​«​ខ្ញុំ​គិតថា នេះ​ជា​យុទ្ធវិធី​ដូចដែល​ក្រុម​ប្រឆាំង​បាន​អនុវត្ត​នៅ​នី​កា​រ៉ា​ហ្គ័​រកា​លពី​ឆ្នាំ​២០១៨​។​វា​ស្រដៀង​គ្នា​នឹង​យុទ្ធវិធី​​ដែល​ក្រុមប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា កំពុង​ប្រើ​តែ​មិន​បាន​ជោគជ័យ​។​ប្រជាជន​នឹង​ស្លាប់​»​។​

​កូហ្វ​ម៉ាន់ បាន​ពន្យល់ថា «​យើង​អាច​សរសើ​រលោក​ម៉ូ​រ៉ាល់ដែល​សុខចិត្ត​ចុះចេញ​ពី​តំណែង​ដើម្បី​បន្ថយ​អំពើហិង្សា តែ​វា​មិនបាន​ធ្វើ​អោយ​ស្ងប់ចិត្ត​ពួក​ក្រុម​ស្តាំ​ទេ ដោយសា​រគោល​​បំណង​របស់​គេ​គ្រប់គ្រង​អំណាច​ទាំងស្រុង​និង​បោសសម្អាត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ជនជាតិដើម​»​។​

​សូមបញ្ជាក់​ថា អស់​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បូ​លី​វី ដែល​សំបូរ​រ៉ែ លី​ធ្យូម​ខ្លាំង បាន​ព្យាយាម​ប្រើ​ប្រភព​ធនធានធម្មជាតិ​របស់​ខ្លួន​សំរាប់​នាំ​ទ្រព្យធន​មក​អោយ​ប្រជាជន​របស់​​ខ្លួន​។​អនុប្រធាន​របស់​លោក​ម៉ូ​រ៉ាល់ លោក អាល់​វ៉ា​រ៉ូ ហ្កា​ស្យា លី​ណេ​រ៉ា ដែល​ក៏បាន​លាឈប់​កាលពី​ថ្ងៃ​១០​វិច្ឆិកា ធ្លាប់បាន​និយាយ​ថា លី​ធ្យូម ជា​«​ឥន្ធនៈ​ដែល​នឹង​ចិញ្ចឹម​ពិភពលោក​»​។​

​បូ​លី​វី​មាន ប្រភព​ធ​ម​ធាន លី​ធ្យូម បំរុង​ប្រមាណ​៤៣​ភាគរយ​នៃ ធនធាន​រ៉ែ​នេះ​នៅ​លើក​ពិភពលោក និង​កាលពី​ខែមិថុនា លោក​ម៉ូ​រ៉ាល់ បានប្រកាសថា ប្រទេស​លោក​នឹង​ធ្វើ​ឧស្សា​​កម្ម​ផលិតកម្ម លី​ធ្យូម ជំនួស​អោយ​ការនាំ​ចេញ​រ៉ែ​ឆៅ​ទៅអោយ​ក្រុមហ៊ុន​បរទេស ពោល​បូ​លី​វី​នឹង​កែច្នៃ លី​ធ្យូម​ហើយ​បង្កើត​ថ្ម បង្កើត​អាគុយ​ស្ងួត​ដោយ​ខ្លួនឯង​។​

​បើ​តាម​លោក​កូហ្វ​ម៉ាន់ ការ​បណ្តេញ​លោក​ម៉ូ​រ៉ាល់​ចេញពី​តំណែង កើតឡើង​ចំ​ពេល​ដែល​អាម៉េរិក​និង​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ចង់​គ្រប់គ្រង​ប្រភព​ធនធាន​រ៉ៃ​នៃ​ប្រទេស​នេះ​។​

​លោក​បាន​បន្ថែមថា «​សេណា​រី​យ៉ូមួ​យ គឺថា ប្រទេស​នេះ​អាច​ត្រូវ​ហែកហួរ​ជា​ចំណែក ដូច​ដែល​ក្រុម​ស្តាំ​បាន​ព្យាយាម​ធ្វើ​ពីមុន ដើម្បី​បំបែក​តំបន់​ទំនាប​ចេញពី​ខ្ពង់រាប ដែលជា​​មូលដ្ឋាន​គាំទ្រ​របស់​លោក​ម៉ូ​រ៉ាល់ និង​ជា​ជម្រក​ពួក​ន​ជាតិ​ដើម​បូ​លី​វី​។​តែ​តំបន់​ទំនាប ជា​កន្លែង​ដែល​រ៉ែ លី​ធ្យូម​និង​ឧស្ម័ន​ធម្មជាតិ​តាំងនៅ​។​ដូច្នេះ​គោលដៅ​របស់​គេ​គឺ​បំបែក​​បូ​លី​វី​ជា​ពីរ​»​។​

​លោក​បាន​បន្ថែមថា កាល​ពី​លោក​ម៉ូ​រ៉ាល់​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០០៦ បណ្តា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​បរទេស​ដែល​រកស៊ី​នៅ​បូ​លី​វី​បាន​បង់ប្រាក់​២០​ភាគរយ​ពី​ចំណូល​​របស់​ចូល​ហិប​ប្រាក់​រដ្ឋ​បូ​លី​វី​គេ​តែ​លោក​ម៉ូ​រ៉ាល់ បាន​បង្វែរ​ត្រឡប់​វា ដោយ​រដ្ឋ​បូ​លី​វី​ទទួល​៨០​ភាគរយ និង​ក្រុមហ៊ុន​ប្រេង​បរទេស​ទទួល​២០​ភាគរយ​វិញ​។​«​ពួកគេ​មិន​ដែល​អត់ឱន​​ទោស​អោយ​លោក​ទេ​ចាប់តាំងពី​ពេលនោះ​មក​»​។​

​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ូ​រ៉ាល់ ផលិតផល​ក្នុងស្រុក​សរុប​របស់​បូ​លី​វី កើន​៤០០​ភាគរយ ។​វា​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាម៉េរិក​ខាងត្បូង តែ​ឥឡូវ​ជា​ប្រទេស​មាន​សេដ្ឋ​​កិច្ច​រីកចំរើន​លឿន​បំផុត​មួយ​នៅក្នុង​តំបន់ គិត​មក​ត្រឹម​ថ្ងៃ​ដែល​លោក​ម៉ូ​រ៉ាល់​ចុះចេញ​ពី​តំណែង​៕​ដោយ​៖​វាសនា​

​ម៉ូ​រ៉ាល់ កាលពី​ថ្ងៃ​១៣​វិច្ឆិកា​បាន​ធ្វើ​សន្និសីទ​កាសែត​ជា​លើកដំបូង​ចាប់តាំងពី​ត្រូវ​បង្ខំ​អោយ​ចេញពី​ប្រទេស​ទៅកាន់​ម៉ិក​ស៊ិច​។​លោក​បាន​ព្រលយ​ពាក្យ​ថា លោក​អាច​វិល​មក​កាន់​​ប្រទេស​ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​នាពេលខាងមុខ​។​លោក​ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​បូ​លី​វី​ឈប់​បង្ក​អំពើហិង្សា​នៅក្នុង​ប្រទេស​