រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ៖ វិទ្យុ​អាស៊ីសេរី និង​VOA​គ្រាន់តែ​ជួល​ម៉ោង​គេ​ផ្សាយ មិនបាច់​បង់ពន្ធ​ទេ​ ​

2710

ឯកឧត្តម ខៀវ កាញារីទ្ធ បំភ្លឹអំពីករណី VOA និង RFA ។ ការផ្សាយបន្តណាមួយ ដោយគ្មានការអនុញ្ញាត គឺជារឿងខុសច្បាប់ បើមិនគោរពតាមគោលការណ៍ មានតែបិទការផ្សាយ។

Posted by Press2Press on Monday, August 14, 2017
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានលើកឡើង​ពី​ករណី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​VOA​លើ​ការចោទប្រកាន់​របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ក្រសួង​ព័ត៌មាន​មិនទាន់មាន​ចំណាត់ការ​អ្វី​លើ​វិទ្យុ​ទាំង​២​នេះ​ទេ ដោយហេតុថា​ករណី​វិទ្យុ​ទាំងពីរ​នេះ​មិន​​តម្រូវ​ឲ្យ​បង់ពន្ធ​ឡើយ​។​
​ ​
​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ លោក​ខៀវ កា​ញា​រី​ទ្ធិ បាន​លើកឡើងថា​“…​គេ​មិនដែល​យក​​ពន្ធ​លើ​Radio​អញ្ចឹងទេ​…​យើង​ប្រើ​Radio រាល់ដង​យើង​យកពន្ធ​លើ​ការប្រើប្រាស់​រលកសញ្ញា​…​រលកសញ្ញា បានន័យថា​បើកាលណា​អ្នក​ឯង​យក​ប្រេកង់ ក្នុងស្រុក​ហ្នឹង អ្នកឯង​ត្រូវ​បង់ពន្ធ​ហើយ​…​គេ​យកពន្ធ​តែ​ស្ថានីយ​ណា ដែល​ជួល​ម៉ោង​ឲ្យ​អាហ្នឹង​គេ​យកពន្ធ​…​ហើយ​​ទី​២.​ប្រសិនបើ​គេ​មាន​ការិយាល័យ​នៅទីនេះ អាហ្នឹង​គេ​បង់ពន្ធ​យើង (​ក្រសួង​ព័ត៌មាន​) ប៉ុន្តែ​ប្រសិនបើ​គេ​យក​អាជ្ញា​បណ្ណ វា​នៅលើ​មេឃ អាហ្នឹង​គេ​មិនអាច​និយាយ​អញ្ចឹង​បានទេ​…”​។​
​ ​
​ជាមួយគ្នានេះ លោក​ខៀវ កា​ញា​រី​ទ្ធិ ក៏បាន​លើក​ឧ​ទា​រណ៍​លើ​ករណី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែលមាន​កម្លាំង​ផ្សាយ​រហូតដល់​ជាង​១៣០ប្រទេស ហើយ​ប្រសិនបើ​គេ​យកពន្ធ​នោះ មិនដឹងថា មាន​អ្វី​បង់​នោះឡើយ​។​
​ ​
​លោក​ខៀវ កា​ញា​រី​ទ្ធិ ក៏បាន​បញ្ជាក់ដែរថា ករណី​ដែល​អាច​ខុស គឺ​ប្រសិនបើ​វិទ្យុ​ទាំង​២​នេះ ជួល​ម៉ោង​គេ​ផ្សាយ​តែ​មិនបាន​ជូនដំណឹង​ដល់​ក្រសួង​នោះ​ទើប​ខុស​។​
​ ​
​យោងតាម​លិខិត​មួយច្បាប់​ដែល​ចុះហត្ថលេខា​កាលពី​សប្ដាហ៍​មុន ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA)​មិនបាន​ចុះបញ្ជី​ជាមួយ​នាយកដ្ឋាន​ពន្ធដា​រ​ទេ​ហើយ​មិន​មាន​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​ត្រឹមត្រូវ​ឡើយ​។ លិខិត​ដដែល​នេះ​បាន​ស្នើឱ្យ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស៊ើបអង្កេត​ករណីនេះ​។​
​ ​
​លិខិត​របស់លោក អូន ព័ន្ធមុន្នីរ័ត្ន ផ្ញើជូន​លោក ខៀវ កាញារីទ្ធ មាន​ខ្លឹមសារ​ថា ការប្រើប្រាស់​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រសួង​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វិ​ត្ថុ រកឃើញថា ស្ថានីយ​វិទ្យុ​និង​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​អនុវត្តតាម​ច្បាប់​ពន្ធដា​រ​ដោយមាន​ការលើក​​លែង គួរឱ្យកត់សម្គាល់​ពី​វិទ្យុ RFA​និង​VOA​។​
​ ​
​លោក អូន ព័ន្ធមុន្នីរ័ត្ន បានសរសេរថា ការិយាល័យ​វិទ្យុ​ទាំងពីរ​នេះ​“​បាននិងកំពុង​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​និង​ផ្សព្វផ្សាយ​តាមរយៈ​ការជួល​ម៉ោង​នៅ​ស្ថានីយ វិទ្យុ​ឯកជន​មួយចំនួន​ក្នុងការ​ចាក់ផ្សាយ​បន្ត​ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​ឡើយ​បើ​ទោះ​ជាមាន​ការអញ្ជើញ និង​ជូនដំណឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​រួចហើយ​ក្ដី​”​។ ​

​លោក​បាន​បន្ថែមថា “​ដោយសារ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA នេះ​ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​នៃ​ការចុះបញ្ជី ឬ​ការផ្ដល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​ត្រួតពិនិត្យ​របស់​ក្រសួង​ព័ត៌មាន សូម​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តា​ជ្រាប​និង​ជំរុញ​ឱ្យ​វិទ្យុ​ទាំងពីរ​នេះ​ផ្ដល់​​កិច្ចសហការ​ឬ​បើ​ពុំនោះសោត​សូម​ឯកឧត្តម​មេត្តា​ចាត់វិធានការ​តឹងរឹង​ចាំបាច់​ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​ចំពោះ​វិទ្យុ​ទាំងពីរ​នេះ​”៕​ដោយ​៖​វិបុល​/sn