រដ្ឋមន្ដ្រីក្រសួង​សាធារណការ បន្ដ​ប្តេជ្ញា​សាងសង់​ផ្លូវ​ឲ្យ​មាន​គុណភាព ដើម្បី​បំបាត់​ពាក្យ​រិះគន់ថា «​យើង​ធ្វើ​ផ្លូវ​ជាប់​រហូត​» ​

296

(​ព្រះវិហារ​) ៖ ជាថ្មី​ម្ដងទៀត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្តេជ្ញា​ថា​នឹង​កសាង​ផ្លូវ​នានា​ឲ្យ​មាន​គុណភាព ប្រកបដោយ​ស្តង់ដារ និង​តាម​បទដ្ឋាន​បច្ចេកទេស ធ្វើយ៉ាងណា​លុបលាង​នូវ​ពា​ក្ស​ដែល​គេ​តែង​រិះគន់ «​យើង​ធ្វើ​ផ្លូវ​ជាប់​រហូត​»​។​


​ ​
​ការ​ថ្លែង​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​វរៈ​សេនា​តូច​៤០៣​ចំណុះ​យោធភូមិភាគ​ទី​៤​ឈរជើង​ការពារ​ព្រំដែន​ខ្មែរ​ថៃ​នៅ​សមូរ​ភូមិ​ទិស​ទី​២ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​កន្លងមក​ក្រសួង​របស់​យើង​តែង​ទទួល​នូវ​ការរិះគន់​ផ្សេងៗ ពិសេស​រឿង​ករណី​ធ្វើ​ផ្លូវ​ដោយ​គេ​រិះគន់​​យើង​ថា ធ្វើ​ផ្លូវ​ជាប់​ដែល​ការរិះគន់​នេះ គឺ​គេ​មិន​សំដៅ​ទៅលើ​ការធ្វើ​ឲ្យ​មានគុណ​ភាព​នោះ គឺ​គេ​ថា​យើង​ធ្វើ​ជាប់​គឺ​ធ្វើ​ខាង​មុខខូច​ខាង​​ក្រោយ បានន័យថា យើង​ធ្វើ​ជាប់​។ ដូច្នេះ​ដើម្បី​លុបលាង​នូវ​ការរិះគន់​នេះ ក្នុងនាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​យើង​នឹង​ប្តេជ្ញា​​កសាង​ផ្លូវ​នានា​ឲ្យ​មាន​គុណភាព ប្រកបដោយ​ស្តង់ដា​បច្ចេកទេស ហើយ​ជាមួយគ្នានេះ​ផងដែរ​ក្រសួង​បាន​បង្កើត​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​ដើម្បី​ត្រួតពិនិត្យ និង​បាន​បង្កើត​តាម​ប្រព​ន្ធ័​អន​ឡាញ ផ្តល់នូវ​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ដូចជា​ប្រលង​យក​ប័ណ្ណបើកបរ ការផ្តល់​ស្លាក​លេខ​….​ជាច្រើន​ទៀត​”​។​
​ ​
​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា ធ្វើយ៉ាងណា​កុំ​ដឹក​លើស​ទំងន់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​​ខូចខាត​៕​ដោយ​៖​វិបុល​/sn