រដ្ឋមន្ត្រីការបរទេស​កម្ពុជា​និង​ជប៉ុន​ជួបគ្នា​នៅ​សឹង្ហ​បុរី​

693
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុ​ចា បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក តា​រ៉ូ កូ​ណូ​(Taro Kono) រដ្ឋមន្ដ្រីការបរទេស​ជប៉ុន ក្នុង ឱកាស នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី ។ នេះ​បើ​យោង តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​នៅ​ល្ងាច​ថ្ងៃទី​៦​ខែសីហា​នេះ ។​

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​និង​ជប៉ុន​ជួបគ្នា​នៅ​សឹង្ហ​បុរី​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី គឺ​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេ ភាគី ជាពិសេស​ជំរុញ​ការវិនិយោគ​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍​រួម​។​
​ជប៉ុន​គឺជា​ប្រទេស​ដែល​បាន​ជួយ​ជា​ថវិកា សម្ភារ និង​បច្ចេកទេស​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​៕​សរន