រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទៅ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២១ មករា

1429
ចែករម្លែក

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី ហ្វេ​ដឺ​រី​កា ម៉ូ​ហ្គេ​រី​នី តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​នៃ​គណៈកម្មាការ​អឹ​រ៉ុ​ប​។

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិ ការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា នេះ​។​

ក្រសួងការបរទេស​បាន​បន្តថា នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​សម​ភាគី​អឺរ៉ុប នឹង​ពិភាក្សាគ្នា​អំពី​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ដែលមាន​ផល ប្រយោជន៍​រួម ដើម្បី​សម្រេច​នូវ​គោលបំណង​រួមមួយ​នៃ​សមាហរណកម្ម​តំបន់​ប្រកបដោយ សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន​គម្រោង​នឹង​ជួប​ទ្វេភាគី ជាមួយ​លោក ឌី​ឌ្យ៉េ​រ រ៉េ​ន​ឌ័​រ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប របស់​បែលហ្ស៊ិក លោកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប និង​ជាមួយ​ប្រធាន​គណៈ ប្រតិភូ​ផ្សេងៗ​ទៀត​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ក្លាយជា​ដៃគូ​សន្ទនា​អាស៊ាន នៅ​ឆ្នាំ​១៩៧៧ ហើយ​ចាប់តាំងពី​ពេល​នោះមក ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ បាន​ឈានដល់​កំរិត​ខ្ពស់​មួយ ដោយ​គ្របដណ្តប់​លើ វិស័យ​កិច្ចសហប្រតិបត្តិការ​ជាច្រើន រួមមាន​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សង្គម និង​ការតភ្ជាប់​ជាដើម​។ ឈរលើ​ភាពជា​ដៃគូ​ជាច្រើន​ទសវត្សរ៍​នេះ កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ទិសដៅ​អនាគត នៃ​តំបន់​ទាំងពីរ​៕ ដោយៈ មុនី​រ័ត្ន​

រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបនៅថ្ងៃទី២១ មករាដោយៈ មុនីរ័ត្នភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាននៃគណៈកម្មាការអឹរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៧ ខែមករា នេះ។ក្រសួងការបរទេសបានបន្តថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសមភាគីអឺរ៉ុប នឹងពិភាក្សាគ្នាអំពីវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានផលប្រយោជន៍រួម ដើម្បីសម្រេចនូវគោលបំណងរួមមួយ នៃសមាហរណកម្មតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានគម្រោងនឹងជួបទ្វេភាគី ជាមួយលោក ឌីឌ៉្យេរ រ៉េនឌ័រ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចការអឺរ៉ុប របស់បែលហ្ស៊ិក លោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងជាមួយប្រធានគណៈប្រតិភូផ្សេងៗទៀត។ក្រសួងការបរទេសបានបញ្ជាក់ថា សហភាពអឺរ៉ុបបានក្លាយជាដៃគូសន្ទនាអាស៊ាន នៅឆ្នាំ១៩៧៧ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងតំបន់ទាំងពីរ បានឈានដល់កំរិតខ្ពស់មួយ ដោយគ្របដណ្តប់លើ វិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គម និងការតភ្ជាប់ជាដើម។ ឈរលើភាពជាដៃគូជាច្រើនទសវត្សរ៍នេះ កិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទិសដៅអនាគតនៃតំបន់ទាំងពីរ៕

Posted by Rasmei Kampuchea Daily on Saturday, January 19, 2019