រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​ទៅ​ចូលរួម​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​មី​យ៉ាន់​ម៉ា​

458
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​មី​យ៉ាន់​ម៉ា រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណៃ​ពិដោ តប​តាម​ការអញ្ជើញ​របស់លោក ច ទីន រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​មី​យ៉ាន់​ម៉ា ល​លើក​ទី​២ នេះ​នឹង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ ដែល​បាននិងកំពុង​អនុវត្ត ហើយនឹង​រិះរក​វិស័យ​សហប្រតិបត្តិការ​ថ្មី ដើម្បី​ជំរុញ​បន្ថែមទៀត នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម និង​វិបុលភាព សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា រួមចំណែក​ដល់​សន្តិសុខ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ណៃ​ពិដោ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ចូលជួប​សម្ដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ លោក វីន ម្ញី​ន​ត៍ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​លោកស្រី អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​៕ ល​