រដ្ឋមន្ត្រីការបរទេស​ជប៉ុន សម្តែង​ការព្រួយបារម្ភ​អំពី​បញ្ហា​កូរ៉េខាងជើង​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​

919
ចែករម្លែក
  • 16
    Shares

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ (Taro Kono )​បាន​ស្ថិតនៅ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែ​មេសា​ដោយ​នាំមក​ជាមួយ​នូវ​បញ្ហា​មួយចំនួន​ដែល​រដ្ឋាភិបាល​តូ​ក្យូច​ង់​ជំរុញ​ឱ្យ​លើកឡើង​នៅក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​។​

​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​បាន​ធ្វើឡើង ស្របពេល​ដែល មាន​សកម្មភាព​ការទូត​ដ៏​ក្លៀវក្លា​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន នៅ​មុនពេល កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងជើង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ អ៊ី​ន និង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន បាន​ជួប​ជាមួយ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើក​ទី​មួយ​របស់​លោក កាលពី​ខែ​មុន ។​

​ជំនួប​មួយ​របស់​ប្រទេស​ជប៉ុន នៅតែ​ស្ថិត​នៅ​ក្រៅ​ផ្លូវការ ក្រោយ​ពី​ការលើកឡើង​កាលពី​ខែ​មុន អំពី​គម្រោង​ជំនួប​កំពូល​ទី​៣​រវាង​លោក គីម ជុង អ៊ុន និង​នាយករដ្ឋមន្ត្រី​​ជប៉ុន លោក​ស៊ីន​ហ្សូ​អាបេ បាន​រលាយ​បាត់​។​ប៉ុន្តែ រដ្ឋាភិបាល​តូ​ក្យូ​បាន​បង្ខំចិត្ត​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​របស់​​ខ្លួន​ទាក់ទង​នឹង​កូរ៉េខាងជើង ដែល​កាលពី​ឆ្នាំ​មុន​នោះ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក ដែល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន​ដោយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​​បារម្ភ​ផ្នែក​សន្តិសុខ​របស់​ខ្លួន​។​

​លោក យូ​ស៊ី​ហ៊ី​ដេ ស៉ូ​ហ្កា (Yoshihide Suga) អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​និយាយថា “​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ជប៉ុន សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​​ចែករំលែក​ព័ត៌មាន​និង​ធ្វើ​ការសម្របសម្រួល​គ្នា​យ៉ាង​ជិតស្និទ្ធ នៅមុន​កិច្ច​ជំនួប​កំពូល​ទាំង​២​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​របស់លោក​​គឺ លោក កាង គ្យុ​ង វ៉ា នៅ​ថ្ងៃ​ពុធ​នេះ ៕​ដោយ​៖​សុខា​/sn


​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តា​រ៉ូ កូ​ណូ ស្ថិត​នៅ​កូរ៉េ​ខាងត្បូង សម្រាប់​ដំណើ​រទស្ស​កិច្ច​ជា​លើក​ទី​មួយ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​