រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី រិះគន់​ការវាយប្រហារ​តាម​ផ្លូវអាកាស និង​អះអាងថា អាមេរិក​មាន​ផែនការ​បំបែក​ស៊ី​រី​

1188
ចែករម្លែក

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី បាន និយាយថា អាមេរិក កំពុង ព្យាយាម បំបែកបំបាក់ ស៊ី រី ។

ក្នុងអំឡុង ប្រជុំ ជាមួយ សម ភាគី មកពី អ៊ីរ៉ង់ និង តួ ក គី លោក រដ្ឋមន្ត្រី សឺ ហ្គេ ឡាវ រ៉ូវ បាន និយាយថា ការវាយប្រហារ ដោយ កាំជ្រួច ដែល ដឹកនាំ ដោយ អាមេរិក កាលពីពេល ថ្មីៗ លើ ប្រទេស ស៊ី រី ” កាន់តែ ធ្វើអោយ សភាពការណ៍ ធ្ងន់ធ្ងរ ឡើង ” ។

លោក បាន បន្ថែមថា សេចក្តីថ្លែងការណ៍ អំពី ការគាំទ្រ បូរណភាព ទឹកដី ស៊ី រីរបស់លោកខាងលិច « គ្រាន់តែ ជា ពាក្យសម្តី ដែល ទំនង ជា ផែនការ បិទបាំង សំរាប់ ប្រែ ទំរង់ មជ្ឈិមបូព៌ា និង ផែនការបំ បែក បំបាក់ ស៊ី រី ជា ផ្នែកៗ ។ ប្រទេស ទាំង ៣ ត្រូវតែ ជួយ ប្រជាជន ស៊ី រី អោយ សំរេចការ បោសសម្អាត ពួក ភេរ វករ ចេញពី ប្រទេស របស់ គេ » ។

លោក ឡាវ រ៉ូវ បាន ជួបប្រជុំ ជាមួយ សម ភាគី អ៊ីរ៉ង់ ម៉ូ ហា ម៉ា ត ចា វ៉ាត ហ្សារី ហ្វ និង រដ្ឋមន្ត្រី ការបរទេស តួ ក គី លោក មេ វ លុត កា វូ សូក លូ ។

ដោយ ព្រមព្រៀងគ្នា ថា នឹង បង្កើន ការងារ ផ្តល់ ជំនួយ នៅ ស៊ី រី ប្រទេស ទាំង ៣ អះអាង ថា ពួកគេ ជា រដ្ឋ ធានា អ្វី ដែល ហៅថា ” ដំណើរការ Astana ” ដើម្បី បញ្ចប់ អំពើ ហិង្សា នៅ ស៊ី រី ។

ទោះជា យ៉ាងណា បណ្តា ក្រុម ផ្តល់ ជំនួយ អន្តរជាតិ តែង ចោទប្រកាន់ រដ្ឋាភិបាល ស៊ី រី ដែល មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ រុស្ស៊ី និង អ៊ីរ៉ង់ ថា រារាំង ការដឹកជញ្ជូន ជំនួយ ទៅ កាន់ តំបន់ ឧទ្ទាម ដែល ត្រូវ ឡោមព័ទ្ធ ។

លោក ឡាវ រ៉ូ ក៏ បាន ធ្វើការ អះអាងសា ជា ថ្មី ថា ការចោទប្រកាន់ អំពី ការវាយប្រហារ នៅ ទីប្រជុំជន ដូ ម៉ានៅ ខែ នេះ នោះ ជា « លេស សិប្ប និមិត្ត » មួយ សំរាប់ ការវាយប្រហារ តាម ផ្លូវអាកាស ដោយ អាមេរិក អង់គ្លេស និង បារាំង ។

ចំណែក រដ្ឋមន្ត្រីការបរទេស តួ ក គី បាន រិះគន់ អាមេរិក ចំពោះ ការគាំទ្រ ក្រុម ជីវពល ឃឺត ដ៏ នៅ ស៊ីរី ដែល ក្រុម នេះ បាន ដើរតួ យ៉ាង សំខាន់ ក្នុងការវាយ រុញច្រាន ក្រុម រដ្ឋ អ៊ីស្លាម និង ឥឡូវ ត្រួតត្រា ភាគ ខាងជើង និង ខាងត្បូង ស៊ី រី ភាគច្រើន ។

តួ ក គី មើលឃើញ ពួក យុទ្ធជន ឃឺត ជា ផ្នែក នៃ ការបះបោរ ឃឺ តដែល កំពុង មានសក ម្ម ភាព ខ្លាំង នៅ ភាគ អាគ្នេយ៍ ប្រទេស ខ្លួន ។

លោក រដ្ឋមន្ត្រី បាន និយាយថា « ថ្ងៃនេះ អាមេរិក គាំទ្រ ក្រុម ភេរវកម្ម និង ត្រូវ តែ បញ្ឈប់ » ។

ជម្លោះ ស៊ី រី បានចាប់ផ្តើម ចាប់តាំងពី ឆ្នាំ ២០១១ និង បាន សម្លាប់ មនុស្ស ជាង ៣៥០.០០០ នាក់ ។ ទាំង រុស្ស៊ី និង អ៊ីរ៉ង់ បាន បញ្ជូន ទាហាន ទៅកាន់ ស៊ី រី ដើម្បី គាំទ្រ របប គ្រប់ គ្រង របស់ ប្រធានាធិបតី អា សាត ប្រឆាំង នឹង ពួក ឧទ្ទាម ប្រឆាំង ៕ ដោយ : វាសនា

រដ្ឋមន្ត្រីការបរទេស ទាំង ៣ បាន អះអាង ថា ប្រទេស របស់ លោក ទាំង ៣ បាន ខិតខំ ដោះស្រាយ ជម្លោះ ស៊ី រី ដែល បាន ចាប់ផ្តើម ធ្វើ នៅ ក្រុង Astana ប្រទេស កា ហ្សាក់ ស្ថាន