រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅដល់​កូរ៉េខាងជើង​

384
ចែករម្លែក
  • 18
    Shares

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​បាន​ទៅដល់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​នៅ​មុន​កិច្ច​ជំនួប​កំពូល​ដែល​បាន​គ្រោងទុក​រវាង ប្រធានាធិបតី​អាមេរិក លោក ណាល់ ​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ចុងខែ​នេះ​។​

​លោក​ផាំ ប៊ីញ មី​ញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម ត្រូវ​រំពឹងថា​នឹង​ស្ថិត​នៅ​កូរ៉េខាងជើង រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​មិន​មាន​សេចក្តី​លម្ពិត​បន្ថែម​អំពី​គម្រោង​ជំនួប​របស់លោក​​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ម្ចាស់​កិច្ច​ជំនួប​កូរ៉េខាងជើង​របស់លោក​នោះទេ​។​

​ទីក្រុង​ហាណូយ នឹង​ធ្វើ​ជា​ម្ចាស់​រៀបចំ​កិច្ច​ជំនួប​កំពូល​រវាង លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​នៅ​ថ្ងៃទី​២៧-២៨​ខែ​កុម្ភៈ​។​

​មេដឹកនាំ​ទាំង​២​នេះ បាន​ធ្វើ​កិច្ច​ជំនួប​កំពូល​លើក​ទី​មួយ​របស់​ពួកគេ កាលពី​ខែ​មិថុនា​នៅ​សិង្ហ​បុរី​។ សហរដ្ឋអាមេរិក​សង្ឃឹម​ថា​នឹង​ទទួលបាន​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ពី​លោក គីម ជុង​អ៊ុន​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​៕ដោយ៖សុខា/sn

​លោក​ផាំ ប៊ីញ មី​ញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃ​អង្គារ​ទី​១២​ខែ​កុម្ភៈ ឆ្នាំ​២០១៩