រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា​លាលែង​ពី​តំណែង​ដោយ​ការចោទប្រកាន់​អំពើពុករលួយ​

620

​រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា លោក រ៉ាវី កា​រូ​ណា​ណា​យ៉ា​កា (Ravi Karunanayaka) បាន​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ សីហា​
​ដោយសារ​ការចោទប្រកាន់​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​លោក​រ៉ាវី​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការ​ក្លែងបន្លំ​ប្រាក់​រដ្ឋ ដែល​ឥឡូវ កំពុង​ត្រូវបាន​ស៊ើបអង្កេត ប៉ុន្តែ លោក នៅតែ​និយាយថា លោក​ជា​អ្នក​គ្មាន​ទោសកំហុស​ទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក រ៉ាវី បាន​និយាយប្រាប់​សភា​ថា “​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ ហើយ​ខ្ញុំ​លាលែង​ដោយ​ក្តី​មោទនភាព​ដើម្បី​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​មួយ​នៅ​ស្រីលង្កា និង ធានាឱ្យមាន​អភិបាលកិច្ច​ល្អ​”​។​

​ប៉ុន្តែ លោក​រ៉ាវី​បាន​និយាយថា លោក​នឹង​បន្ត​នៅក្នុង​គណបក្ស ក្នុងឋានៈ​ជា​សមាជិកសភា​គ្មាន​តំណែង​អ្វី​ទេ​។​

​រហូតមកដល់​ពេលនេះ លោក រ៉ាវី មិន​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ដោយ​តុលាការ​នៅឡើយ​ទេ​៕ ដោយ៖ សុខា

​រដ្ឋមន្ត្រីការបរទេស​ស្រីលង្កា លោក រ៉ាវី កា​រូ​ណា​ណា​យ៉ា​កា