រដ្ឋមន្ត្រីការបរទេស​អាមេរិក ធី​ល​ល័​រ​សុន នៅ​ថៃ ស្របពេល​ចំណងទាក់ទង​អាមេរិក មាន​ភាពល្អ​ប្រសើរឡើង​

898
ចែករម្លែក

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​មកដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែសីហា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់បំផុត ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាមេរិក ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤
​បានធ្វើ​មាន​ភាព​សៅហ្មង​ចំពោះ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង បាន​នាំឱ្យ​របប​ដឹកនាំ​ដោយ​យោធា​នេះ កាន់តែ​ងាក​ទៅជិត​ចិន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ធី​ល​ល័​រ​សុន​កើតឡើង​បន្ទាប់ពី​ការចូលរួម​របស់លោក​នៅ​កិច្ចប្រជុំ​សន្តិសុខ​ថ្នាក់​តំបន់​នៅ​ទីក្រុង​ម៉ានីល នៅ​ចុង​សប្តាហ៍​នេះ​។​

​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ដ៏​សំខាន់​របស់លោក​ធី​ល​ល័​រ​សុន គឺ​ជំរុញ​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍​ឱ្យ​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​កូរ៉េខាងជើង ហើយ​ជាមួយនឹង​អាទិភាព
​នោះ លោក​បាន​ជួយ បើកទ្វារ​សម្រាប់​ការចរចា បើសិន​កូរ៉េខាងជើង​បញ្ឈប់​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​នោះ​។​

​ប៉ុន្តែ​នយោបាយ​ផ្ទាល់​និង​របាយការណ៍​សិទ្ធិមនុស្ស​របស់​ថៃ នឹង​ជា​ចំណុច​ចាប់អារម្មណ៍​ផងដែរ ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់​បំផុត​របស់ខ្លួន​នៅក្នុង​តំបន់​នេះ បន្ទាប់ពី​ចំណងទាក់ទង​នេះ បាន​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋប្រហារ​នេះ​មក​។​

​លោកស្រី ប៊ូ​សា​ឌី សាន់​ធី​ពី​តាក់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បាន​វាយតម្លៃ​ខ្ពស់​អំពី​សារសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សម្រាប់​ប្រទេស​ថៃ​។ លោកស្រី​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា មាន​បញ្ហា​ជាច្រើន ដែល​យើង​នឹង​លើក​មក​ពិភាក្សា ដោយ​រួមទាំង​ការពង្រឹង​ចំណងទាក់ទង​និង​មិត្តភាព​៕ ដោយ៖ សុខា

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក