រដ្ឋមន្ត្រីការបរទេស​អាមេរិក ធ្វើ​ទស្សនកិច្ច​នៅ​ចិន បន្ទាប់ពី​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

754
ចែករម្លែក

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី១៤ខែមិថុនាតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោកWang Yi ។

លោក Geng Shuang បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងចិននិងសហរដ្ឋអាមេរិកនឹងត្រូវបានពិភាក្សា ហើយទស្សនៈអំពីបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិដែលភាគីទាំង២យកចិត្តទុកដាក់នោះ នឹងត្រូវបានពិភាក្សា។

ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីកិច្ចជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុនកាលពីថ្ងៃអង្គារ នៅប្រទេសសិង្ហបុរី។

លោក Mike Pompeo ក៏បានគ្រោងនឹងមកដល់ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃព្រហស្បតិ៍ផងដែរដើម្បីជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូត លោក Kang Kyung-wha។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា លោក Mike Pompeo និង លោក Kang Kyung-whaនឹងធ្វើកិច្ចជំនួបទ្វេភាគី និងត្រីភាគីដោយរួមទាំងរដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងសេអ៊ូល ៕


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo