រដ្ឋមន្ត្រីក្រសួង​ការងារ​៖​ក្នុង​ព្រឹត្តិការ​ពិព័រណ៍​ការងារ​ផ្តល់​ភាពងាយស្រួល​ដល់​យុវជន​ដែល​ស្វែង​ការងារ​

1086
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើងថា ក្នុង​ព្រឹត្តិការ​ពិព័រណ៍​ការងារ មិន​ត្រឹមតែ​ផ្តល់​ផល​ល្អ​ដល់​យុវជន ដែល​ស្វែងរក​ការងារ​ទេ ប៉ុន្តែ​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ជួយ​ដល់​ក្រុមហ៊ុន​នានា អាច​ស្វែងរក​បុគ្គលិក​ងាយស្រួល​ផងដែរ​។​

លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​(​រូប​៖​ដេប៉ូ​)​

​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​វេទិការ​ថ្នាក់ជាតិ​នៃ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៨​នេះ​ផ្តល់​ផល​យ៉ាង​ល្អ​ដល់​បណ្តា​យុវជន​និង​ពលរដ្ឋ​កម្ពុជា​ក្នុង​ការរក​ទីផ្សារការងារ ហើយ​ក៏មាន​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​នានា​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ចូលធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​របស់ខ្លួន​ផងដែរ​។​

​លោ​កថា​ក្រៅពី​ការរៀបចំ​វេទិកា​រងា​រងារ​ថ្នាក់ជាតិ​ដែលជា​ព្រឹត្តិការណ៍​ធំ​នេះ​ក្រសួង​ក៏បាន​រៀបចំ​វេទិការ​ងារ​ថ្នាក់​ខេត្ត​និង​ថ្នាក់មូលដ្ឋាន​ដ៏​ច្រើន​ទៀត​សម្រាប់​ជួយ​សម្រួល​ដល់​បណ្តា​យុវជន​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​។​
​លោក អ៊ិត សំហេង បាន​លើកឡើងថា ដើម្បី​បន្ត​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង កម្ពុជា​ត្រូវខិតខំ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ ដែល​បាន​ដាក់ចេញ​កន្លងមក ជាពិសេស​គោលនយោបាយ​ជាតិ ស្តីពី​ការ​អភិឌ្ឍន៍​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ និង​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​សម្រេច​ឱ្យបាន​ការប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​គួរ​បញ្ជាក់ថា​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ឆ្នាំ​២០១​នេះ បាន​ប្រ​ព្រឹ​ត្តី​ទៅ​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៧​និង​២៨​ខែតុលា​ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ វេទិការ​នេះដែរ នឹង​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ជាង​២​ម៉ឺន​កន្លែង ដែល​រួមមាន​មកពី​ក្រុមហ៊ុន​រួមទាំង​អស់​ជាង​១៣០​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ពិធី​នេះ​បានរៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ។​
​ជាមួយគ្នា​ពិព័រណ៍​ដ៏​ធំ​នេះ ត្រូវបាន​រំពឹងថា​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ ៣​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​សិស្ស​-​និស្សិត យុវជន អ្នកស្វែងរក​ការងារ និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ​។
​ដូច្នេះ​ដើម្បី​ទទួលបាន​ឱកាស​ការងារ និង​ការយល់ដឹង​អំពី​ការបង្កើន​ផលិតភាព​សូម​យុវជន សិស្ស​-​និស្សិត អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប (CV) មកជា​មួយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដោយផ្ទាល់​ជាមួយ​និយោជក ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​៕ ល​