រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ជួប​ប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី

1016
ចែករម្លែក

 

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី (ADB) ដឹកនាំ ដោយ​លោក Jiangfeng Zheng ប្រធាន​នាយកដ្ឋាន Southeast Asia និង​លោក Jan Hansen នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី រសៀល​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៨​។​
​ ​
​លោក​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូអេឌីប៊ី ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​នា ពេលនេះ​។ លោក​អរគុណ​ដល់​ភាគី អេឌីប៊ីដែល​ក្នុងពេល​កន្លងមក​ក៍​ដូចជា​បច្ចុប្បន្ន ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​និយាយ​ជារួម និង​ដោយ ឡែក ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ADB​ជួយ​ដល់​ក្រសួង​យ៉ាងច្រើន​ទាំង​លើ​ការបណ្តុះបណ្តាល​ធ​ធាន​មនុស្ស​និង​ការ​អភិ វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដើម្បី​ដោះស្រាយ​ទឹក​បម្រើ​ដល់​ការងារ​បង្កបង្កើនផល​របស់​ប្រជាកសិករ​។​
​ ​
​លោក Jiangfeng បាន​បញ្ជាក់ថា​ADB​ពិតជា​មានការ​ពេញចិត្ត​ដោយបាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ​។ យុទ្ធសាស្ត្រ របស់ ADB គឺ​តែងតែ​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្សារភ្ជាប់​ទៅនឹង យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​ផ្តោតទៅលើ​វិស័យ​ជា​អាទិភាព​ទាំង​បួន ដោយ​ក្នុងនោះ​ការ ដោះស្រាយ​ទឹក​សម្រាប់​បម្រើឱ្យ​វិស័យ​កសិកម្ម គឺជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​របស់ ADB ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។
​ ​
​ប្រភព​បន្តទៀតថា ភាគី ADB ពិត​ជាមាន​មោទនភាព ដោយបាន​ពិនិត្យឃើញថា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ត្រូវបាន​លើកកម្ពស់​តាមរយៈ​ការ​អភិ វ​ឌ្ឍ​របស់​រាជរដ្ឋាភិបាល ដោយមាន​ការចូលរួម​ពី ADB ។ ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ក៍បាន​ឆ្លើយតប​ទៅលើ តម្រូវការ​ផ្លូវ​គមនាគមន៍ នៅ​តំបន់​ជនបទ​។ ក្នុងន័យនេះ ADB នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការធ្វើ​ទំនើបកម្ម លើ​វិស័យ​ធារាសាស្ត្រ ដើម្បី​ឈានទៅ​គ្រប់ គ្រង និង​បែងចែក​ទឹក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។
​ ​
​លោក​បន្តទៀតថា គម្រោង​ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង បាន​ក្លាយជា​គម្រោង​ដែលមាន​ជោគជ័យ​បំផុត ក្នុងចំណោម​គម្រោង​ជាច្រើន​របស់ ADB នៅ​តំបន់​អាស៊ី​។ ភាពជោគជ័យ​នេះ ត្រូវបាន ADB កំណត់​យក​ធ្វើជា​គំរូ​សម្រាប់​អនុវត្ត​គម្រោង​ក្រោយៗ​ទៀត ទាំង​លើ​ទិដ្ឋភាព​បច្ចេកទេស​ការអនុវត្ត​នីតិវិធី និង​គុណភាព​គម្រោង​។​
​ ​
​ទន្ទឹមនេះ​ភាគី​ADB​ក៍​បាននិងកំពុង​ពិចារណា​លើ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​តាមរបៀប MFF (Multiple Financing Factory)​។ ការផ្តល់ ហិរញ្ញប្បទាន​តាមរបៀប​នេះ​គឺអាច​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​កាន់តែ​ច្រើនជាង​មុន ក្នុង​ការធ្វើ​ទំនើបកម្ម​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ធំៗ​បន្ថែមទៀត​៕ P