រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អួតថា​ចោរ​ចូលក្នុង​បរិវេណ​ផ្ទះ​លោក​មាន​ជំនាញ​ខ្ពស់​តែ​លួចបាន​ត្រឹម​ទូរស័ព្ទ​១

1510
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព៌​ត័​មាន បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​មួយ​កាលពី​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ ឈាន​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ដោយបាន​រៀបរាប់​ពី​ចោរ​ចូល​លួច​ផ្ទះ​របស់គាត់​ហើយ​បាន​លួច​ទូរស័ព្ទ​របស់​សន្តិសុខ​មួយគ្រឿង​​ពេល​កំពុង​ដេកលក់ និង​បាន​សរសើរ​ទៅដល់​លោក​ចោរ​ផងដែរ ថា​គាត់​មាន​ជំនាញ និង​មានការ​ហ្វឹកហ្វឺន​ហាត់​អនុវត្ត​បានល្អ​ណាស់ ។​
​ ​
​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​សារ​ថា “​មើល​កាមេរ៉ា​បានដឹងថា​ចោរ​ចូល​ផ្ទះ​មាន​ជំនាញ​ហ្វឹកហ្វឺន​ល្អ​ណាស់ ។ ដើរកាត់​ផ្ទះ​ពីរដង​សំលឹង​​មើល​សភាពការណ៍​ជុំវិញ​ទាំងអស់ លុះ​ឃើញ​ស្ងាត់​ហើយ​បានមក​អែប​កន្លែង​ងងឹត​ដូរ​ជា​អាវខ្មៅ (​ខោ​ខ្មៅ​ស្រាប់​)​រួច​តោង​បង្គោល​ជាប់​​របង​ហក់​ចូល​ភ្លែត​”​។​
​ ​
​នៅក្នុង​ការ​បង្ហោះ​សារ​ខាងលើ​នេះដែរ ក៏មាន​អ្នកចូលរួម​សួរ​ជា​សំណួរ​ដល់​លោក​ថា ចុះ​សន្តិសុខ​ហេតុអ្វី​ដេកលក់​រហូត​មិនដឹង​ចោរ​​លួច​ទូរស័ព្ទ​ទៀត​នោះ គិត​ដូចម្តេច​ដែរ​បង​? លោក​រដ្ឋមន្ត្រី ក៏បាន​ឆ្លើយថា ដូរ​ក្រុមហ៊ុន​សន្តិសុខ សំណាង​គ្មាន​ការបាត់បង់​អ្វី​ផ្សេងៗ ដែលជា​បញ្ហា​ជាមួយ​ទំនួល​ខុសត្រូវ​ជាមួយ​ក្រុមហ៊ុន​ស​ន្តិ​សុខ​។​
​ ​
​ហើយ​អ្នក​ខ្លះទៀត​បាន លើកឡើង បែប​កំប្លែង​ថា ចោរ​នេះ​វា​ចង់​មើល​ព័ត៌មាន​ដែរ​ហើយ​លោក​អ៊ុំ​បានជា​វា​លួច​ទូរស័ព្ទនោះ​។ ឬ​ប្រហែល ជា​ទូរទស្សន៍​ផ្ទះ​លោក​អ៊ុំ​ច្បាស់​ជាង​ទូរស័ព្ទផ្ទះ​ចោរ​។​
​ ​
​គួរ​បញ្ជាក់ថា ខណៈ​ទើបតែ​ឡើងកាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ថ្មីៗ លោក​ឃួ​ង ស្រេង បានបង្ហាញ​ការប្ដេជ្ញា​និង​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ ត្រូវធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់ សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​គឺ​បញ្ហា​ចោរកម្ម​ត្រូវបាន​​បំបាត់​ឲ្យ​បាន ដើម្បី​បំបាត់​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​៕ ដោយ៖វិបុល