រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​រំលឹក​ពាក្យពេចន៍​ដំបូង​ពេល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ជួបគ្នា​

1107
ចែករម្លែក
លោកគីមជុនអ៊ុននិងលោកមូនជែអ៊ិន

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​កម្ពុជា​បានធ្វើការ​ស្រង់ សម្តី​ដែល​លោក​បញ្ជាក់ថា​ជា​ពាក្យពេចន៍​ដំបូង​នៃ​ការសន្ទនា​រវាង​លោក គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េ ខាងជើង ជាមួយ​លោក មូ​ន​ជែ​អ៊ិន មេដឹកនាំ​កូរ៉េខាងត្បូង​ក្នុងជំនួប​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ ទី​២៧​ខែមេសា​កន្លងទៅ​។​

​តាមរយៈ​សារ​អេឡិចត្រូនិក​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​នេះ លោក ខៀវ កាញារីទ្ធ​បានសរសេរថា​
​កិច្ចសន្ទនា​ដំបូងបង្អស់​រវាង​ប្រធានាធិបតី​កូរ៉េ​ទាំងពីរ​នៅ​តំបន់​គ្មាន​កង​ទ័​ពៈ​

​លោក​មូ​ន​ជែ​អ៊ិន​:​លោក​បាន​មកដល់​ភាគខាងត្បូង​ហើយ​មិនដឹង​អង្កាល់​ខ្ញុំ​បាន​ទៅ​ភាគ​ខាងជើង​វិញ​ម្តង ?
​លោក គីម​ជុង​អ៊ុនៈ ទៅ​អី​លូវ​នេះ​តែម្តងទៅ ក៏បាន​ដែរ ។​
​មួន​ជែ​អ៊ិនៈ លោក​មក​តាម​ណា​ណឹ​ង ?
​គីម​ជុង​អ៊ុនៈ ខ្ញុំ​មក​តាម​ឡាន​កាត់​តាម Kaesong តាំងពីព្រឹក​ព្រលឹម​មិញ​នេះ​។​លោក​ប្រហែល​ចេញ មកពី​ព្រលឹម​ដែរ​ហើយ ។​
​មូ​ន​ជែ​អ៊ិនៈ ខ្ញុំ​ជិះ​តែមួយ​ម៉ោង​ទេ ព្រោះ​ចំងាយ​ផ្លូវ​តែ ៥២ គីឡូម៉ែត្រ​ណឹ​ង ។​

​បន្តម​កទៀត នៅពេល​និយាយ​ពី​រឿង​អាវុធ​នុយក្លេអ៊ែរ ។​

​គីម​ជុង​អ៊ុនៈ គេ​ប្រាប់​ខ្ញុំ​ថា​លោក​គេង​មិនសូវ​បាន​ស្កប់​ទេ ហើយ​លោក​ត្រូវ​ងើប​ពី​ព្រលឹមៗ​ទៀត​ដើម្បី ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ទាក់ទិន​នឹង​ពួកយើង ។​អញ្ចឹង​លោក​ពិតជា​ធ្លាប់ ងើប​ពី​ព្រលឹមៗ​ណាស់ ។​
លោក មូ​ន​ជែ​អ៊ិនៈ អី​លូវ​នេះ ខ្ញុំ​នឹង​គេង​បាន​ស្កប់​ហើយ​ព្រោះ​លោក​បាន​សន្យា​ជាមួយ​ប្រេសិត ពិសេស​របស់​យើង​ដែល​បាន​ទៅ​ភាគ​ខាងជើង​នោះ ។​
​គីម​ជុង​អ៊ុនៈ ខ្ញុំ​នឹង​ចាត់ចែង​ធ្វើយ៉ាងណា​ឲ្យ​លោក​បាន​សម្រាន្ត​ស្កប់ស្កល់​។​

​គួររំលឹកថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន បាន​ជួប​ពិភាក្សាគ្នា “​ដោយស្មោះ​ត្រង់ និង ម៉ឺងម៉ាត់​” ១០០ នាទី​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ២៧ មេសា​៕​មន​