រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សុំ​ហាម​ពីរ​

1738
ចែករម្លែក
រថយន្តដែលមានសារជាអក្សរមិនគប្បី(រូបហ្វេសប៊ុក)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ កាលពី​ថ្ងៃទី​៧​ខែឧសភា​បានធ្វើ​លិខិតផ្លូវការ​ពីរ​ដាច់ ដោយឡែក​ពីគ្នា​ទៅកាន់​គណៈ​អភិបាល​រាជធានី ខេត្ត ប្រធាន​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត វីដេអូ​ទាំងអស់ ។​លិខិត​បានស្នើ​នូវ​កិច្ចសហការ​ចាត់វិធានកា​រ និង មាន​បំរាម​លើ​ពីរ​ចំណុច​ដែល​លោករដ្ឋមន្រ្តី​​ពន្យល់​ធ្វើ​ប៉ះពាល់​ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ​និង​សីលធម៌​សង្គម​។​

​ ​ក្នុង​លិខិត​ជម្រាប​ទៅ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ប្រធាន​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​សូម​សហការ​និង ចាត់​វិធានការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​រថយន្ត​និង​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បិទ​ស្ទីក​ឃើ​រ​(Sticker)​​​ជា​រូបភាព​ឬ​ជា​សារ​អក្សរ​មាន​អត្ថន័យ​អសីលធម៌​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​និង​សីលធម៌​​សង្គម​(​សូម​អាន លិខិត​នៅ​ខាងក្រោម​)​។​

​ ​ដោយឡែក​ក្នុង​លិខិត​ជម្រាប ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​វីដេអូ​ទាំង អស់​បានលើកឡើង​ពី​បំរាម​ស្តីពី​ការផលិត​ការចាក់ផ្សាយ​បទ​ចម្រៀង​ខារ៉ាអូខេ ភាពយន្ត​វីដេអូ​ដែល​យក​គ្រឿង​ស្រវឹង ធ្វើជា​គុណសម្បត្តិ​ក្នុងការ​ដោះស្រាយ​វិបត្តិ​បំភ្លេច​ទុក្ខ​កង្វល់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​និង​អាកប្ប កិរិយា យុវជន​និង​សង្គម​(​សូម​អាន​លិខិត​នៅ​ខាងក្រោម​)​៖