រដ្ឋមន្ត្រីក្រសួង​ព័ត៌មានៈ មាន​បញ្ហា​បី​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ប្រឹងប្រែង​

229
ចែករម្លែក
លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មាន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា មាន​បញ្ហា​បី​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ប្រឹងប្រែង​គឺ​ទីមួយ​. អ្នកសារព័ត៌មាន​ខ្វះ​ចំណេះដឹង​ផ្នែក​ច្បាប់ ហើយ​ការយល់ដឹង​ពី​ច្បាប់​សំខាន់​ណាស់​។​ទី​ពីរ​.​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា និង​ទី​បី​.​ខ្វះ​អ្នកសារព័ត៌មាន​វិភាគ (​អ្នកវិភាគ​ព័ត៌មាន​មាន​តិច​)​។​ទាំងបី​ចំណុច​នេះ សង្ឃឹមថា អ្នកសារព័ត៌មាន​នឹង​ប្រឹងប្រែង និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ឲ្យ​សារព័ត៌មាន​កាន់តែ​មាន​មុខ​មាន​មាត់​ថែមទៀត​។​
​ ​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មានបាន​ធ្វើឡើង​នៅក្នុង​សមាជ​របស់​សហភាព​ស​ហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​អគារ​សេរីភាព រាជធានី​ភ្នំពេញ​។​


​ ​លោក​ខៀវ កាញារីទ្ធ បាន​លើកឡើងថា ដើម្បី​កិត្តិយស​កម្ពុជា ដំបូង​បំផុត​កិត្តិយស​អ្នកសារព័ត៌មាន​សិន​។ អ្នកសារព័ត៌មាន​មាន​កិត្តិយស​ថ្លៃថ្នូរ អត្ថបទ​ថ្លៃថ្នូរ កម្ពុជា​ថ្លៃថ្នូរ នេះ​ជាការ​សំខាន់បំផុត​។ ជា​ការពិតហើយ យើង​មិនអាច​ជៀសផុត​អស់ពី​អ្នកកាសែត​ដែល​សរសេរ​រ​ញ៉េ​រ​ញៃ ប៉ុន្តែ​បើ​អ្នកកាសែត​វិជ្ជាជីវៈ​របស់​យើង​មានចំណេះដឹង អាស្រ័យ​លើ​ការអប់រំ​របស់​សមាគម ។​យើង​មាន​ភាពថ្លៃថ្នូរ អ្នកកាសែត​ដែល​រញ៉េរញ៉ៃ​នឹង​ធ្លាក់​ចុះទៅៗ​បាត់​ខ្លួនឯង​។ ចង់​លើកតម្កើង​កិត្តិយស​កម្ពុជា ដំបូង​បំផុត​លើកតម្កើង​កិត្តិយស​យើង​ជា​អ្នកកាសែត​សិន ។​នេះ​សំខាន់​ណាស់​។ ការលើកតម្កើង​អាស្រ័យ​យើង​ទំនាក់ទំនង​គ្នា​តាម​សមាគម និង​ការបណ្តុះបណ្តាល​នេះហើយ ជាការ​សំខាន់បំផុត​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ធ្វើ​។ ពីព្រោះ​សម័យនេះ ជា​សម័យ​អ៊ីនធឺណិត មិនមែនជា​រឿង​លេង​ទេ​។​
​ ​លោក​បាន​បញ្ជាក់ថា “​សារព័ត៌មាន និង​រដ្ឋាភិបាល ដូចជា​រូប​ពីរ​នៅលើ​សន្លឹក​លុយ​តែមួយ ព្រោះ​ពីរ​នេះ​វា​មិនដែល​ជួបគ្នា​ទេ​។​ប៉ុន្តែ​បើ​អត់​មួយ លុយ​ក៏​ចាយ​មិនកើត​ដែរ​។​អ៊ី ចឹ​ង​រូប​ពីរ​លើ​សន្លឹក​លុយ​តែមួយ គឺ​វា​ចាំបាច់​សម្រាប់​យើង​ធ្វើ​ទាំងអស់គ្នា ដើរ​ជាមួយគ្នា​”៕សរន

អគារសេរីភាព ស.ស.ស.ក