រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​

366
ចែករម្លែក
  • 7
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែល​ធ្វើឡើង​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​ដែល​ដឹកនាំ​ដោយ​លោក Qin Changwei សហប្រធាន​ចិន និង​លោកស្រី Manika Jain សហប្រធាន​ឥណ្ឌា បានធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​អភិរក្ស និង​អភិវឌ្ឍន៍​ដូចជា​។ គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង លទ្ធផល​បឋម​នៃ​ការស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ស្ថានីយ៍​​គោក​ដី​ឆ្នាំង​។​ល​។ រីឯ​ការចូលរួម​រប​ស់​ដៃគូ​សហប្រតិបត្តិកា​រ​អន្តរជាតិ រួមមាន​គម្រោង​ដោះមីន សកម្មភាព​ដោះមីន​នៅ​តំបន់​ប្រាសាទព្រះវិហារ ក៏ដូចជា​បទ​បង្ហាញ​ពី​គម្រោង​ជួសជុល​ប្រាសាទ​កោះកែរ និង​ប្រាសាទព្រះវិហារ​។​

​លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ផ្តោតលើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​កោះកែរ និង​ប្រាសាទព្រះវិហារ​។ ក្នុងនោះ​ដូចជា​ភាគី​ចិន​នឹងធ្វើ​បង្ហាញ​ពី​ស្រាវជ្រាវ និង​ចាប់ផ្តើម​ជួសជុល​គោ​បុ​រៈ​ទី​១.​ទី​២. និង​ទី​៣ នៃ​ប្រាសាទព្រះវិហារ​។ ចំណែក​ភាគី​ឥណ្ឌា​នឹងធ្វើ​បទ​បង្ហាញ​ពី​ផែនការ​ជួសជុល​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។ រីឯ​អ្នកជំនាញ​ខ្មែរ​ក៏​នឹងធ្វើ​បទ​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​របស់ខ្លួន​ផងដែរ ដូចជា​បញ្ហា​គ្រប់គ្រង​ប្រព័ន្ធ​ទឹក បញ្ហា​បរិស្ថាន និង​ការអភិវឌ្ឍ​សហគមន៍​ជាដើម​។​ល​៕​B/