រដ្ឋមន្ត្រីក្រសួង​វប្បធម៌​អញ្ជើញ​ចែករំលែក​នូវ​ទស្សនទាន​អំពី​វិស័យ​វប្បធម៌​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​គំនិត​ច្នៃប្រឌិត​

131
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នាឱកាស​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​ទូទៅ នៃ​អង្គការ​យូណេស្កូ​លើក​ទី​៤០ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បានផ្តល់​កិត្តិយស​អញ្ជើញ​ចែករំលែក​ទស្សនទាន​ក្នុង​វេទិកា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ អំពី​វិស័យ​វប្បធម៌​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​គំនិត​ឆ្នៃប្រឌិត កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​

​ប្រភព​បាន​បញ្ជាក់ថា​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ឲ្យ​មានការ​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​អំពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​អប់រំ​បណ្តុះបណ្តាល​វិស័យ​វប្បធម៌ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ការប្រើប្រាស់​ដ៏​មាន​ប្រសិទ្ធភាព​នូវ​ធនធាន​វប្ប​ធម៌​របស់ខ្លួន​ដើម្បី​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ច​។​

​ប្រភព​ខាងលើ​បានបញ្ជាក់​ទៀតថា​គណៈប្រតិភូ​ដែល​អមដំណើរ​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​ទូទៅ​លើក​ទី​៤០​នាពេលនេះ​មាន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ឯកអគ្គរាជទូត​នៃ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​នៅ​អង្គការ​យូណេស្កូ ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​៕ ល​