រដ្ឋមន្ត្រីក្រសួង​អប់រំ បើក​វិញ្ញ​សារ​ប្រឡង​បាក់​ឌុប​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

918
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ : លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ គឺមាន​បេក្ខជន​សរុប ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​សរុប ១៩៥​មណ្ឌល ចែកចេញជា ៤៧១៦​បន្ទប់ នៅ ២៥ រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

​ការប្រឡង​នេះ នឹងត្រូវ​ប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នា​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ ៕B