រដ្ឋមន្ត្រីក្រសួង​អប់រំ​-​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ជួបគ្នា​រឿង​ដាក់បញ្ចូល​បទបញ្ញត្តិ​គ្រឹះ​មួយចំនួន នៃ​រដ្ឋធម្មនុញ្ញ​ចូលក្នុង​កម្មវិធីសិក្សា​

706
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោ​កក​អ៊ឹម ឈុនលឹម និង​រដ្ឋ​ម​ន្ក្រី​សួង​អប់រំ យុវជន និង​កីឡា លោក​ហង់ ជួនណា​រ៉ុ​ន បាន​ជួបប្រជុំ​ពិភាក្សាគ្នា​អំពី​បទបញ្ញត្តិ​គ្រឹះ​មួយចំនួន ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា កម្រិត​បឋមសិក្សា មធ្យមសិក្សា​បឋមភូមិ និង​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ស្របតាម​អនុសាសន៍ នៃ​ការព្រមព្រៀង រវាង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថៃ​សុភាព​គ្នា​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​កន្លងមក​។

​កិច្ចប្រជុំ​ពិភាក្សា​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅ​ទីស្ដីការ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​យោងតាម​អនុស្សារណៈ នៃ​ការព្រមព្រៀង​រវាង​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ បាន​កំណត់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​តួនាទី​រៀបចំ​ជំនួយ​បច្ចេកទេស ខ្លឹមសារ​គោល និង​ខ្លឹមសារ​មេរៀន ដែល​ពាក់ព័ន្ធ​និង​បទបញ្ញត្តិ​គ្រឹះ​រដ្ឋធម្មនុញ្ញ​សម្រាប់​ដាក់បញ្ចូល​កម្មវិធី​សិក្សា​កម្រិត​បឋមសិក្សា កម្រិត​មធ្យមសិក្សា​បឋម​ភូមិ និង​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​។​

​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បង្កើត​ក្រុមការងារ​មួយក្រុម​ដើម្បី​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ចម្រុះ​ធ្វើការ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពិភាក្សា​លើ​បទដ្ឋាន​គ្រឹៈ​នៃ​រដ្ឋធម្មនុញ្ញ​សម្រាប់​ដាក់ចូល​ក្នុង​កម្ម​វិធី​សិក្សា​។​

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ជួប​ពី​ភា​ក្សា​គ្នា​

​លោក​តាំង រតនា អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា កិច្ចប្រជុំ​ស្តីពី​ការដាក់​បទបញ្ញត្តិ​គោល នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលទៅក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដោយ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ពិភាក្សា​បង្កើត​ក្រុមការងារ ដើម្បី​បញ្ចូល​ទៅ​ខ្លឹមសារ នៃ​រដ្ឋធម្មនុញ្ញ ជាពិសេស​គឺ​បទបញ្ញត្តិ​គោល​ចូលទៅក្នុង​ប្រព័ន្ធ​អប់រំ​។ ហើយ​មូលដ្ឋាន​ដែល​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​យល់ឃើញថា រដ្ឋធម្មនុញ្ញ គឺជា​ច្បា​បើ​កំពូល​របស់​ប្រទេស គឺជា​សំណុំ​វិធាន​នៃ​ការ​គ្រប់​គ្រង់​រដ្ឋ ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ទាំងអស់ និង​ភាគី​ពាក់ព័ន្ធ គឺមាន​កាតព្វកិច្ច​ត្រូវ​ស្វែងយល់​អំពី​បទបញ្ញត្តិ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ហើយ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ស្វែងយល់ថា ការដែល​យល់​អំពី​បទបញ្ញត្តិ​គោល ដែលមាន​នៅក្នុង​រដ្ឋធម្មនុញ្ញ គឺជា​មូលដ្ឋានគ្រឹះ នៃ​ការកសាង​មនុស្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ការកសាង​ធនធានមនុស្ស គឺ​រាប់​តាំងពី​ថ្នាក់​បឋម គឺជា​មូលដ្ឋាន​មួយ​សម្រាប់​ពង្រឹង​នៅ​មនសិការ​ស្នេហា​ជាតិ សីលធម៌​សង្គម ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ក្លាយទៅជា​កូន​ល្អ សិស្ស និង​ក្លាយជា​ពលរដ្ឋ​ល្អ​។

​អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បន្តថា ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា មានតែ​ក្រសួង​អប់រំ យុវជន និង​កីឡា ទេ ដែលជា​ដៃគូរ​ពិសេស​មាន​ប្រសិទ្ធភាព នៅក្នុង​ការបញ្ជ្រាប​នូវ​គោលការណ៍​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រូប​កណ្តាលៈ លោក​តាំង រតនា អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើ​សន្និសីទកាសែត​(​រូប​ថ​តៈ មុនី​រ័ត្ន​)

​លោក​តាំង រតនា បាន​បញ្ជាក់ថា បទដ្ឋាន​គ្រឹៈ​នៃ​រដ្ឋធម្មនុញ្ញ​សម្រាប់​ដាក់ចូល ក្នុង​កម្មវិធីសិក្សា​ទាំង​៣​កម្រិត​នៃ​ក្រសួង​អប់រំ រួមមាន​៖​មាត្រា​១ , ៣ , ៤ , ៥ , ៧ , ៨ , មាត្រា​៣១ , ៤០ , ៤១ , ៤៣ , ៤៧ , ៤៩​ថ្មី , ៥០ , ៥១​ថ្មី , ៥៣​ថ្មី , ៥៦ , ៦៨ , ៧០ , ៧១ , មាត្រា​១៣៦​ថ្មី , ១៥២​ថ្មី (​ពីរ​មាត្រា​១៥២ ថ្មី​) , ១៥៤​ថ្មី (​ពីរ​មាត្រា​១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ​មាត្រា​១៥២​ថ្មី​)​។ នេះ​គឺជា​គោល​គំនិត​ដែល​គ្រាន់តែ​ស្រង់​យក​មាត្រា​សំខាន់ៗ ដែលមាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​សរុប ក្នុងចំណោម​១៦០​មាត្រា​។

​ចំណែក​លោក​ពុត សា​មិត្ត អគ្គនាយក​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​នៅក្នុង​ការបញ្ជ្រាប​រដ្ឋធម្មនុញ្ញ​នៅក្នុង​ប្រព័ន្ធ​អប់រំ ជាពិសេស​ដល់​យុវជន និង​កុមារ​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​មានការ​យល់ដឹង ពីព្រោះ​អ្វីដែល​បានលើកឡើង​នេះ វា​អត់​មាន​ប្រាសចាក​ដែល​បានកំណត់​នៅក្នុង​ក្របខណ្ឌ​កម្មវិធីសិក្សា​ទេ គឺ​ចក្ខុវិស័យ​ដែល​មានចែង​នៅក្នុង​ក្របខណ្ឌ​កម្មវិធីសិក្សា​ច្បាស់លាស់​។ ហើយ​យើង​ចង់​បណ្តុះ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ឲ្យ​មានចំណេះដឹង​វិជ្ជា​សម្បទា បំ​និ​ន​សម្បទា កាយសម្បទា ចរិយា​សម្បទា ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​របស់​យើង​ក្លាយជា​ពលរដ្ឋ​ពេញលេញ មានការ​យល់ដឹង​ច្បាប់ទម្លាប់ ជាពិសេស​ច្បាប់​ប្រទេស​៕ ល​