រដ្ឋមន្ត្រីក្រសួង​អប់រំ ជំរុញ​នាយក​សាលា​ឲ្យ​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ដឹកនាំ​វិស័យ​អប់រំ​បាន​លទ្ធផល​ល្អ​

1199
ចែករម្លែក

 

*​សាលារៀន​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​កន្លែង​

(​ភ្នំពេញ​) ៖ លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ដល់​នាយក​សាលា​ទាំងអស់ ត្រូវមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ព្រមទាំង​មាន​ទំនួល​ខុសត្រូវ ក្នុងការ​ដឹកនាំ​បុគ្គលិក ដើម្បី​ពង្រឹងគុណភាព​ការអប់រំ សិក្សា​របស់​សិស្ស​ឲ្យ​ទទួលបាន លទ្ធផល​ល្អប្រសើរ ។​
​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៦-២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧-២០១៨ នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា ថា ដើម្បី​ធ្វើ​ឲ្យ​កំណែទម្រង់​វិស័យ​អប់រំ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ នោះ​ចាំបាច់​ត្រូវមាន​ថវិកា និង​ការចូលរួម​ពី​សង្គម ។

​លោក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា ដើម្បី​ឲ្យ​សិក្សា​នុ​សិស្ស​រៀន​បាន​ពូកែ និង​ទទួលលទ្ធផល​ក្នុងការ សិក្សា​ត្រូវតែមាន​ការតាមដាន​ពី ឪពុក​-​ម្តាយ​អាណាព្យាបាល និង​លោកគ្រូ​-​អ្នកគ្រូ ឲ្យ​បានជា​ប់លាប់​ផងដែរ ។

​លោក​បញ្ជាក់ថា “​ជាការ​ពិតណាស់ ការអប់រំ គឺជា​ការផ្លាស់ប្តូរ​ដែល​ធ្វើ​ឲ្យ​សង្គម​មាន សមភាព​ភាពមិន​ល្អៀង​និង​យុត្តិធម៌ ។ ប៉ុន្តែ​ការអប់រំ និង​ក្លាយជា​ភ្នាក់ងារ​មួយ​ផ្លាស់ ប្តូរ​យ៉ាងពិត​ប្រាកដ លុះត្រាតែ​វា​អាចជួយ​លើកកម្ពស់ សេដ្ឋកិច្ច​គ្រួសារ​ក្រីក្រ ឲ្យ​មាន​ភាព​ប្រើ​សើរ​ឡើង ។ ដូ​ច្នះ​ការទទួលបាន​អប់រំ ឬ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា គឺ​មិន​គ្រប់គ្រាន់​នោះទេ អ្វីដែល​មនុស្ស​ត្រូវការ​គឺ​ការ អប់រំ​ប្រកបដោយ​គុណភាព ដែលជា​អប់រំ នាំ​ឲ្យ​ពួកគេ​មាន​ការងារ​សមរម្យ និង​មានឱកាស​រក​ចំ​ណួ​ល បាន​នាពេល​អនាគត​” ។​

​លោក​បន្ថែមថា ការអប់រំ​ប្រកបដោយ​គុណភាព គឺជា​ការអប់រំ​ដែល​ឆ្លើយតប​នឹង​តម្រូវ ការ​របស់​ពិភពលោក ដូច្នេះហើយ​ទើប​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ និរន្ត​ភាព​សម្រាប់ វិស័យ​អប់រំ គឺ “​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិ​យា​ប័ន ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​” ។​

​លោក ហង់ ជូន​ណា​រ៉ុ​ន បានលើកឡើង​បន្ថែមថា កម្ពុ​ជាមាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​សម្រេចបាន​អប់រំ សម្រាប់​ទាំងអស់គ្នា ដែល​អត្រា​នៃ​ការសិក្សា​ស្មើនឹង ៩៨​ភាគរយ នៅ​ឆ្នាំ​២០១៧ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​១៩៩៨ មានតែ​៨៧​ភាគរយ​ប៉ុណ្ណោះ​។ សមិទ្ធផល​នេះ អាច​សម្រេចបាន​លុះត្រា តែ​ប្រទេស​មាន​សន្តិភាព មាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ខ្ពស់ ៧​ភាគរយ និង​បង្កើន​ការវិនិយោគ ក្នុង​វិស័យ​អប់រំ ។​
​លោក​គូស​បញ្ជាក់ទៀតថា ថវិកា​អប់រំ​បាន​កើនឡើង​ជិត​៣​ដង ពី​១៦​ភាគរយ នៃ​ថវិកា​ចរន្ត​សរុប ឬ​ប្រមាណ​២៨២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ទៅដល់​១៨​ភាគរយ ឬ​ប្រមាណ ៨០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​កើន​ដល់​ជាង​២០​ភាគរយ​នៅ​ឆ្នាំ​២០២០ ។ បន្ថែម​ពីនេះ កម្ពុជា​ទទួលបាន​ថវិកា​ប្រមាណ ៧០​លាន​ដុល្លារ​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​មួយឆ្នាំៗ​។​

គួរ​បញ្ជាក់ថា នៅ​ទូទាំងប្រទេស​កម្ពុជា មាន​សាលា​មត្ដេយ្យ​សិក្សា និង​សាលារៀន ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​សរុប ១៤,១៨៩ កន្លែង រួមមាន​៖ សាលា​មត្ដេយ្យ​សិក្សា​៤,៦៣២ សាលាបឋមសិក្សា​៧,៦២១ អនុវិទ្យាល័យ​១,៣០៣ និង​វិទ្យាល័យ​៦៣៣​។ មត្ដេយ្យ​សិក្សា​សហគមន៍​មាន ២,៩៥៥​កន្លែង កុមារ​ចូលរៀន​ចំនួន​៦៧,៣៩៣ នាក់ កុមារី​៥១.៣៣ ភាគរយ​។​

​សិស្ស​សរុប​នៅ​គ្រប់​ភូមិ សិក្សា​សាធារណៈ និង​ឯកជន ពី​មត្ដេយ្យ​សិក្សា​ដល់​មធ្យម សិក្សា​មាន​ចំនួន ៣,៣៤៦,៣៣៦ នាក់ ស្រី​១,៦៥២,០២១ នាក់ ស្មើនឹង​៤៩,៣៧ ភាគរយ​។ គ្រឹះស្ថានឧត្ដមសិក្សា​មាន ១២១ ក្នុងនោះ គ្រឹះស្ថានឧត្ដមសិក្សា​រដ្ឋ ៤៤ និង​ឯកជន ៧៣ ដែលមាន​ទីតាំង ស្ថិតនៅតាម​រាជធានី​-​ខេត្ដ ចំនួន ២០៕

លោក ហង្ស ជួនណារ៉ុន រដ្រ្ដីក្រសួងអប់រំ យុវជន និងកីឡា