រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រគល់​រង្វាន់​ម៉ូតូ​និង​ថវិកា​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A.B.C​នៅ​ខេត្តកំពង់ឆ្នាំង

200
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សិស្ស​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១៩​ដែល​ទទួលបាន​និទ្ទេស​អេ​ប៊ី​ស៊ី​(A.B.C)​ចំនួន​២០១​នាក់​ត្រូវបាន​លោក​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​។​តំណាង​សម្តេចចៅហ្វា​វាំង​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ​និង​ថវិកា​។​

​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​អេ​,​ប៊ី​,​ស៊ី​,​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពីស​ណាក់ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា មន្ត្រី​ក្រុម​ការ​​ងារ​ថ្នាក់ជាតិ និង លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កំពង់ឆ្នាំង​ផងដែរ​។​

​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង​បាន​ប្រព្រឹត្តិ​ដោយ​រលូន​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ​។​ចំពោះ​លទ្ធផល បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន​២.៦៩៦​នាក់​ស្មើនឹង​៦២,៣៨​ភាគរយ​។​ក្នុងនោះ​និទ្ទេស​អេ មាន​ចំនួន​៦​នាក់ និទ្ទេស​ប៊ី​ចំនួន​៤១​នាក់ និទ្ទេស​ស៊ី ចំនួន​១៥៤​នាក់ និទ្ទេស​ឌី ចំនួន​៤៣២​នាក់ និង និទ្ទេស​អ៊ី​ចំនួន​២០៦៣​នាក់ ។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នៅ​ក្នុ​ខេត្តកំពង់ឆ្នាំង​។​ក៏ដូចជា​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ជំរុញ​កូនចៅ​ឱ្យខិត​ខំប្រឹងប្រែង​សិក្សា​រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ​បែបនេះ​។​

​លទ្ធផល​នេះ​គឺជា​មោទនភាព​ប្រកបដោយ​ភាពសប្បាយ​រីករាយ​រប​ស់​សិស្សានុសិស្ស​ខ្លួនឯង​ផង​រួម​នឹង​ក្រុមគ្រួសារ​លោកគ្រូ​អ្នកគ្រូ​និង​សង្គមជាតិ​ផងដែរ​ដែល​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ជីវិត​សិក្សា​របស់​សិស្សានុសិស្សរ​យៈ​ពេល​១២​ឆ្នាំ​មកនេះ​គឺ​ការប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែលជា​គ្រឹះ​មួយ​ក្នុងការ​ឈានទៅ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

​លោក​បាន​អំពាវនាវ​ដល់​យុវជន​សិស្ស​និស្សិត​ទាំងអស់​ត្រូវ​ធ្វើជា​កម្លាំង​ចលករ​ក្នុង​ការគាំទ្រ​ឱ្យ​ប្រទេសជាតិ​មាន​សេចក្ដីសុខ​មាន​សន្ដិភាព​ស្ថិរភាព​នយោបាយ​សន្ដិសុខ​សង្គម​ដើម្បីឱ្យ​ក្លាយជា​យុវជន​ដែល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​សិស្ស​ប្រឡង​ជាប់​លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន​និង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន បានផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស​អេ​ចំនួន​៦​នាក់​ក្នុង​ម្នាក់​ទទួលបាន​ម៉ូតូ​១​គ្រឿង​ចំពោះ​និទ្ទេស​ប៊ី​ចំនួន​៤១​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០០​ដូ​ល្លារ​និង​និទ្ទេស​ស៊ី​ចំនួន​១៥៤​នាក់​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​ចំនួន​៥០​ដូ​ល្លារ​៕S/​