រដ្ឋមន្ត្រី​ការងា​រៈ ពលករ​ខ្មែរ​នៅ​កូរ៉េ​បានរួម​ចំណែក​រក​ចំណូល​ជូន​ជាតិ ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

921
ចែករម្លែក
  • 3
    Shares
លោកអ៊ិតសំហេង

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​ប​បណ្តា​វិជ្ជាជីវៈ បាន​ថ្លែង​ថា រហូតមកដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​កូរ៉េខាងត្បូង មាន​ពលករ​ខ្មែរ​ជាង ៥​ម៉ឺន​នាក់ និង​ចំណូល​មធ្យម​ប្រហែល​ជិត ៦,៥​ម៉ឺន ដោយសារ​ម្នាក់ៗ មាន​ប្រាក់ចំណូល មួយ​ពាន់​ដុល្លារ​ក្នុង​មួយខែ ផ្ញើ​គ្រួសារ​៨០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ លោក​បញ្ជាក់ថា ពលករ​ខ្មែរ​នៅ​កូរ៉េ​បានរួម​ចំណែក​រក​ចំណូល​ជូន​ជាតិ ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

​ការ​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​នៅ​កូរ៉េ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ថ្ងៃទី​១៤ ខែមេសា ​។ លោក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍​បន្តថា ពលករ​ខ្មែរ ការពិត​មករក​ការងារធ្វើ​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ផ្ទាល់ខ្លួន ប៉ុន្តែ​តាមរយៈ​នេះ បានរួម​ចំណែក​ក្នុង​ការរកចំណូល​ជូន​ជាតិ​ផង​ដែរ​។ ទីផ្សារការងារ​នៅ​ប្រទេស​កូរ៉េ ជា​ទីផ្សារការងារ​ដ៏​ល្អ​មួ ដែលមាន​ប្រទេស​ជាច្រើន​ប្រកួតប្រជែង​ចង់បាន​។

​លោក​អ៊ិត សំហេង បានបញ្ជាក់​ទៀតថា ការរៀបចំ​កម្មវិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​កូរ៉េ ពិតមែន​មិនអាច​គ្រប់គ្រាន់​ដូចនៅ​ជួបជុំ​គ្រួសារ នៅ​ស្រុកកំណើត តែ​បញ្ជាក់ថា ខ្មែរ​យើង​ទៅដល់​ទីណា​ក៏​នៅតែ​ជា​ខ្មែរ ទោះជា​សម្បូរ​សប្បាយ​យ៉ាងណាក្តី ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​វប្បធម៌​ខ្មែរ​ឡើយ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះ​ប​បណ្តា​វិជ្ជាជីវៈ សូម​កោតសរសើរ​បងប្អូន​ព​លករ​ខ្មែរ​នៅ​កូរ៉េ​ទាំងអស់ ដែល​បាន​ថែរក្សា​ប្រពៃណីជាតិ​។​

​លោក​បន្ថែមថា នៅ​កូរ៉េ​ឆ្នាំនេះ សភាពការណ៍​នយោបាយ​ល្អ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បន្ថយ​ភាពតានតឹង ពលករ​ខ្មែរ និង​ប្រជាជន​កូរ៉េ​ទាំងអស់​របស់​នៅ​ដោយ​សុខ​ស​សាន្ត​មិនមាន​ការព្រួយបារម្ភ​៕​មន