រដ្ឋមន្ត្រី​ការបរទេស​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ស្ថិត​នៅ​ទីក្រុង​ហាណូយ​សម្រាប់​កិច្ច​ជំនួប​កំពូល​ត្រាំ​-​គីម​

471
ចែករម្លែក
  • 21
    Shares

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេវ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បុល​ថុន បាន​ទៅដល់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​កុម្ភៈ សម្រាប់​ជំនួប​កំពូល ដូ​ណា​ល់​ត្រាំ​-​គីម ជុង​អ៊ុន​។​

​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ទាំង​២​នេះ បាន​មក​ដល់​ទីក្រុង​ហាណូយ​ជាមួយ​គណៈប្រតិភូ​មួយ​ក្រុម​ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ជំនួប​លើក​ទី​២​ដែល​មាន​រយៈពេល​២​ថ្ងៃ​រវាង​ប្រធានាធិបតី​​អាមេរិក​លោក​ដូណាល់ ត្រាំ​និង​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​។​

​ក្រុមមន្ត្រី​អាមេរិក​ជិត​២៥០​នាក់​គ្រោង​នឹង​មក​ដល់​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​អង្គារ​ហើយ លោក ដូ​ណា​ល់ ត្រាំ នឹង​ត្រូវ​រំពឹងថា​នឹង​មក​ដល់​ទីក្រុង​ហាណូយ​នៅ​យប់​ថ្ងៃ​ដដែល​។​

​លោក ច​ន ប៊ុល​ថុន ទីប្រឹក្សា​របស់​លោក​ដូណាល់​ត្រាំ ដែល​ត្រូវបាន​ស្គាល់​ថា​ជា​អ្នក​មាន​គំនិត​យោធានិយម​ប្រឆាំងនឹង​កូរ៉េខាងជើង​នោះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​របស់​​សហរដ្ឋអាមេរិក​ថាស​ហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ទៅ​តាម​សេចក្តីប្រកាស​នៅ​សិង្ហបូរី​ដែល​បាន​ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃទី​១២ ខែមិថុនា​។​

​លោក បាន​និយាយថា “​វា​គ្រាន់តែ​ថា​កូរ៉េ​ខាងជើង​មិនបាន​ចាត់វិធានការ​ដែល​យើង​យល់​ថា​ចាំបាច់​ដើម្បី​រំលាយ​អាវុធ​នុយក្លេអ៊ែរ​”​។ លោក​បន្ថែមថា​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ណា​​មួយ​មិន​ត្រូវបាន​ពិចារណា​ទេ​៕ដោយ៖សុខា/sn

លោក ម៉ៃ ផ​ម​ផេវ (​រូប​ឆ្វេង​) និយាយ​ជាមួយ លោក ច​ន ប៊ុល​ថុន​នៅ​សេត​វិមាន កាលពី​ឆ្នាំ​២០១៨

​គណៈប្រតិភូ​របស់​ក្រុម​មន្ត្រីជាន់ខ្ពស់​នេះ បាន​មក​ដល់​ទីក្រុង​ហាណូយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​