រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ព្រមាន​កូរ៉េខាងជើង ថា “​កុំ​នាំយក​ការបំផ្លិចបំផ្លាញ​មក​ដាក់ខ្លួន​”

608

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស កាលពី​ថ្ងៃ​ពុធ ទី​៩ សីហា បាន​និយាយប្រាប់​កូរ៉េ​ខា​ជើង​ឱ្យ​ចៀសវាង​សកម្មភាព​ដែល​នាំទៅដល់​ការបញ្ចប់​របប​របស់​ខ្លួន​និង​ការបំផ្លាញ​ប្រជាជន​របស់ខ្លួន​។​

​លោក ម៉ា​តទី​ស ប្រមុខ​ដឹកនាំ​មន្ទីរ​បញ្ច​កោណ​រូបនេះ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹងត្រូវ​ប្រឈមមុខ​ខ្លាំង​បំផុត​ក្នុង​សង្គ្រាម​ប្រឆាំង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ខ្លួន​នោះ​។​

​ការព្រមាន​ខ្លាំងៗ​របស់លោក បានកើត​ឡើង​គឺ​មួយថ្ងៃ​បន្ទាប់ពី ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​កូរ៉េខាងជើង​ជាមួយនឹង​សម្តី​ព្រមាន​ខ្លាំងៗ​អំពី​គ្រឿង​សព្វាវុធ​អាមេរិក​ទំនើប​ជាង​ពេលមុនៗ​។​

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ព្យាយាម​ធានា​អះអាង​ចំពោះ​ប្រជា​ជាន​អាមេរិក​ថា​មិនមាន​ការគំរាមកំហែង​ឆាប់​ពេក​ទេ ។​

​កាលពី​ថ្ងៃ​ពុធ នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ដោយ​ប្រើពាក្យ​ខ្លាំងៗ​នោះ លោក ម៉ា​តទី​ស បាន​អំពាវនាវ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បញ្ឈប់​កម្មវិធី​អាវុធ​របស់ខ្លួន​។​

​លោក ម៉ា​តទី​ស បាន​និយាយថា “​កូរ៉េខាងជើង ត្រូវ​ជ្រើសរើស​ការបញ្ឈប់​ដាក់ខ្លួន​ឱ្យនៅ​ឯកោ ហើយ​​បោះបង់​ចោលការ​ខំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​”៕ ដោយ៖ សុខា

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស