រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ព្យាយាម​ធានា​អះអាង​ចំពោះ​កូរ៉េខាងត្បូង​និង​ជប៉ុន អំពី​កូរ៉េខាងជើង​

788
ចែករម្លែក
  • 55
    Shares

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកជេមស៍ ម៉ាតទីស( James Mattis )បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ទី២៨មិថុនាដើម្បីធានាដល់ក្រុមប្រទេសសម្ពន្ធមិត្តអាស៊ីខាងកើតដ៏សំខាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននេះ បន្ទាប់ពីប្រធានាធិបតី លោកដូណាល់ ត្រាំ បានផ្អាកការធ្វើសមយុទ្ធយោធាជាលក្ខណៈឯកតោភាគី នៅប្រទេសកូរ៉េខាងត្បូង ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់លោកចំពោះតំបន់នេះ។

ដោយប្រធានាធិបតីអាមេរិក សរសើរមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនថាជា “បុរសមានទេពកោសល្យ” ខណៈដែលលោកព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះ លោក James Mattis បានមកដល់កូរ៉េខាងត្បូង បន្ទាប់ពីទស្សនកិច្ច២ថ្ងៃនៅប្រទេសចិន។

បន្ទាប់ពីកិច្ចជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងនោះ លោក James Mattis ធ្វើដំណើរទៅកាន់ ទីក្រុងតូក្យូប្រទេសជប៉ុន នៅយប់ថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចជំនួបជាមួយសម ភាគីជប៉ុន។

ប្រទេសទាំង២នេះមានសម្ពន្ធភាពសន្ដិសុខជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានធានាដោយកិច្ចព្រមព្រៀងប៉ុន្តែ ត្រូវបានដកចេញពីតុល្យភាពដោយការប្រែប្រួលរហ័សរបស់លោកត្រាំទៅរកការចរចាជាមួយមេដឹកនាំកូរ៉េខាងជើង ។

នៅឯសន្និសីទមួយ បន្ទាប់ពី មានជំនួបកំពូលរបស់មេដឹកនាំទាំង២នេះ នៅសិង្ហបុរីកាលពីដើមខែនេះ លោកត្រាំបានប្រកាសថាលោកនឹងផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងប៉ុន្តែ រដ្ឋាភិបាលក្រុងសេអ៊ូលនិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីផ្អាកការធ្វើសមយុទ្ធនេះទេ៕ដោយ៖សុខា/sn

ម៉ា តទី ស និយាយថា អាមេរិក នឹង រក្សា វត្តមាន យោធា អាមេរិក នៅ កូរ៉េខាងត្បូង ។ ក្នុង រូប លោក ម៉ា តទី ស ចាប់ដៃ សម ភាគី កូរ៉េខាងត្បូង មុន ជំនួប របស់ ពួកគេ នៅ ក្រុង សេ អ៊ូ ល កាលពី ថ្ហ ងៃ ២៨ មិថុនា