រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ពិនិត្យមើល​កងទ័ព​នៅ​តាម​ព្រំដែន​អាមេរិក ខណៈ​ក្រុម​ជនអន្តោប្រវេសន៍​ចាប់ផ្តើម​មកដល់​

741
ចែករម្លែក

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជីម ម៉ាតទីស (Jim Mattis )បាននិយាយកាលពីថ្ងៃពុធទី១៤វិច្ឆិកាថា ប្រតិបត្តិការយោធាដើម្បីពង្រឹងការពារព្រំដែនអាមេរិក-ម៉ិកស៊ិក គឺពិតជាមានសារៈសំខាន់នៅពេលលោកបានទៅជួបកងទ័ពដែលត្រូវបានដាក់ពង្រាយនៅព្រំដែនសម្រាប់បេសកកម្មនេះ។

លោក ជីម ម៉ាតទីស និយាយទៅកាន់ក្រុមអ្នកកាសែតនៅក្រៅមន្ទីរបញ្ចកោណនៅក្នុងសប្តាហ៍នេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបង្កើនការដាក់ពង្រាយកងទ័ពនៅអំឡុងពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន ដោយក្រុមអ្នករិះគន់បានវាយប្រហារចំណាត់ថាជាហេតុផលនយោបាយដែលចំណាយលុយដ៏ច្រើនដើម្បីពូនផ្តុំមូលដ្ឋានអភិរក្សរបស់លោក។

យោងតាមលោក​ ជីម ម៉ាតទីស បានឱ្យដឹងថា ឥឡូវនេះកងទ័ពចំនួន៥.៩០០នាក់ ស្ថិតនៅព្រំដែននោះ ។ បេសកកម្មនេះ នឹងមានចំនួនកងទ័ពកើនឡើងដល់ជិត៩.០០០នាក់។

មេបញ្ជាការមន្ទីរបញ្ចកោណនេះបាននិយាយថាកងទ័ពចាំបាច់ត្រូវផ្តល់ការគាំទ្រសំខាន់ដល់ភ្នាក់ងារល្បាតព្រំដែនដែលខ្វះខាត នៅមុនពេលការមកដល់នៃក្រុមជនអន្តោប្រវេសន៍ដ៏ច្រើននៅតាមព្រំដែននោះ ។

ក្រុមអ្នករិះគន់បាននិយាយថាការដាក់ពង្រាយកងទ័ពនេះគឺជាការខ្ជះខ្ជាយថវិកានិងមិនត្រូវការជាចាំបាច់ជាពិសេស ដោយសារតែផ្តោតទៅលើការរារាំងក្រុមជនអន្តោប្រវេសន៍ដែលមិនអាចទៅដល់ព្រំដែននោះ រហូតដល់ពេលនេះបន្ទាប់ពីបេសកកម្មនេះ បញ្ចប់នៅថ្ងៃទី១៥ខែធ្នូ។

ទោះជាយ៉ាងណា ជនអន្តោប្រវេសន៍ជាហ៧០០នាក់មកពីអាមេរិកកណ្តាលកាលពីថ្ងៃពុធបានមកដល់ទីក្រុងទីហ្សួណារបស់ម៉ិកស៊ិចក្នុងដំណើរមកកាន់ព្រំដែនអាមេរិក។

ការដើរជាក្បួននៃក្រុមជនអន្តោប្រវេសន៍ដ៏ធំនេះ បានចាកចេញពីទីក្រុង San Pedro Sula ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី១៣ខែតុលានិង រហូតដល់ពេលនេះ ពួកគេបានដើរបានចម្ងាយជាង១.៥០០គីឡូម៉ែត្រ សំដៅទៅកាន់ព្រំដែនអាមេរិក៕ដោយ៖សុខា/sn