រដ្ឋមន្ត្រី​ការពារជាតិ​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ជា​មេ​ប៉េអឹម​ខេត្ត​រតនគីរី​

834
ចែករម្លែក
  • 287
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន នាយសេនាធិការ និង​ជា​មេបញ្ជាការរង​ត្រូវបាន​តែង តាំង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជំនួស​ល​លោក​គឹម រស្មី ដែលបាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ប្រកាស​ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ចុះហត្ថលេខា​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ក្លាយជា​មេ​ប៉េអឹម​ខេត្ត​រតនគីរី​(រូបឯកសារ)

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ព្រះមហាក្សត្រ​​ត្រាស់បង្គាប់​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ទន្ទឹមនឹង​ការដកតំណែង​និង​បណ្តេញ​ពី​ជួរ​ទ័ព​ឧ​ត្ត​ម​សេនីយ៍ គឹម រស្មី ក៏​កំពុង​ប្រឈម​នឹង​ស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​ការស៊ើបអង្កេត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កប​ង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញថា លោក​បាន​ចែក​កាដូ​ជា​សែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន​ប្រាំ​នាក់ ដោយ​ក្នុង​ម្នាក់ ១០​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត​ប្រពន្ធ​របស់លោក ក្នុងអំឡុង​ចូលឆ្នាំ​ចិន​កន្លងទៅនេះ​។​

លោកគឹមរស្មី(រូបខាងឆ្វេង)និងលោក ឱម យ៉ិនទៀង

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខ​ខែកុម្ភៈ ថា ករណី​លោក​គីម​រស្មី​អតីត​មេបញ្ជាការ​កង​រា​ជន​អាវុធហត្ថ​ខេត្ត​រតនគីរី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងតែ​ដំណើរការ​ស៊ើបអង្កេត​ហើយ​។​ប៉ុន្តែ​ពាក់ព័ន្ធ​ករណី​អ្វី​នោះ​លោក​នៅ​មិនទាន់​អាច​ប្រាប់​បានទេ​ដោយសារតែ​មិនទាន់​បញ្ចប់​ការស៊ើបអង្កេត​នៅឡើយ​៕​សរន​