រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បង្ហាញថា ការប្រើប្រាស់​គ្រឿងយន្ដ​កសិកម្ម​នៅ​កម្ពុជា គឺ​កើនឡើង​ជាង​៩៦​ភាគរយ​

1414
ចែករម្លែក
  • 4
    Shares

​ដោយ:​គូលែន​/​សៀមរាប ៖ ថ្លែង​នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នៃ​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់ ស្ដីពី​កសិកម្ម​អេកូឡូស៊ី នាពេល​អនាគត និង​បច្ចុប្បន្ន ដែល​ធ្វើឡើង​នៅ​សៀមរាប លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ ការប្រើប្រាស់​គ្រឿងយន្ដ​សម្រាប់​ផលិតកម្ម​កសិកម្ម ដូច​ជាការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​កសិកម្ម រួមមាន​ស្រូវ ដំឡូង​ជាដើម ជំនួស​សត្វ​គោ ក្របី មានការ​កើនឡើង​៩៦ ភាគរយ​។​

​លោក វេ​ង សាខុន បាន​បញ្ជាក់ថា បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ ដែល​មានតែ ៩៤,៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ការកើនឡើង​នេះ ជា​បច្ច័យ​មួយ​បង្ហាញ​ពី​ដំណើរ​ការវិវត្ដ​នៃ​យ​ន្ដូ​ប​នីយកម្ម​កសិកម្ម បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​លើ​វិស័យ​កសិកម្ម​។​

​លោក​បាន​បន្តថា ទោះបីជា​យ៉ាងនេះ​ក្តី លោក​រំពឹងថា ប្រជាកសិករ​នឹង​បង្វែរ​ពី​ការចិញ្ចឹម​សត្វ​សម្រាប់​ជា​កម្លាំង​អូសទាញ ទៅជា​ការចិញ្ចឹម​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជំនួស​វិញ​។

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ដ​ជាពិសេស​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ស្ថាប័ន​ពាក់ព័ន្ធ ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​គោលនយោបាយ​មួយចំនួន​ដូចជា ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍន៍​បៃតង ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០៣០ យុទ្ធសាស្ដ្រ​កសិកម្ម​និង​ទឹក យុទ្ធសាស្ដ្រ​គ្រប់គ្រង​ព្រៃឈើ និង​ជលផល ផែនការ​យុទ្ធសាស្ដ្រ​កម្ពុជា​ដើម្បី​ឆ្លើយតប​និង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ជីវៈចំរុះ សកម្មភាព​ជាតិ​ដើម្បី​ប្រឆាំង និង​ការធ្លាក់ចុះ​នៃ​គុណភាព​ដី ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៧ ជាដើម​៕B/