រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពិនិត្យ​ការអនុវត្ត​គម្រោង​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល​និង​អាហារូបត្ថម្ភ​(CHAIN)

189
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/ព្រះវិហារៈកាលពីរសៀលថ្ងៃទី២៨​ខែតុលាឆ្នាំ២០១៩​លោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​សហការី​បាន​ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​សាកវប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល​និង​អាហារូបត្ថម្ភ​(CHAIN)​នៅ​ភូមិ​ស្ថាពរ​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​

លោក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅពិនិត្យ​ចម្ការ​បន្លែ​របស់​អ្នកស្រី​សោម​ឌៀ​ត​និង​ស្វាមី​ហេង​គង់​ដែលជា​សមាជិក​ក្រុម​កសិករ​គម្រោង​CHAIN​នៅក្នុង​ភូមិ​ស្ថាពរ​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​អ្នកស្រី​បានបញ្ជាក់​ថា​ដំណាំ​បន្លែ​គឺជា​ចំណូល​ចម្បង​សម្រាប់​គ្រួសារ​របស់គាត់​ដូច្នេះ​លទ្ធភាព​ក្នុង​ការធ្វើ​ការដាំដុះ​ពេញ​១​ឆ្នាំ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគាត់​។

ហេតុនេះ​កាលពី​ចុងឆ្នាំ​២០១៧​ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​គាត់​បានសម្រេច​ចិត្ត​វិនិយោគ​ធ្វើ​ផ្ទះ​សំណាញ់​នៅ​ចម្ការ​ក្រោយ​ផ្ទះ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ឱ្យបាន​ពេញ​១​ឆ្នាំ​។​ដើម្បី ការពារ​សត្វល្អិត​ជំងឺ​បំផ្លាញ​បន្លែ​និង​ជាពិសេស​កាត់បន្ថយ​ការប្រើប្រាស់​សារជាតិ​គីមី​។​ក្រៅពី​ផ្ទះ​សំណាញ់​គាត់​ក៏បាន​ដាំ​បន្លែ​នៅ​កន្លែង​២​ផ្សេងទៀត​។

​ដោយ​សេចក្ដី​រីករាយ​និង​មោទនៈ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី​និង​ស្វាមី​រួមផ្សំ​ជាមួយ​គុណ ប្រយោជន៍​ដែល​ទទួលបាន​ពី​គម្រោង CHAIN និង​ការគាំទ្រ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កសិដ្ឋាន​បន្លែ​របស់គាត់​ត្រូវបាន​ជ្រើសរើស​ជា​កសិដ្ឋាន​បង្ហាញ​សម្រាប់​បង្ហាញ​អំពី​ពូជ​ថ្មី និង​ធាតុ​ចូល​កសិកម្ម​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ និង​ធាតុ​ចូល​កសិកម្ម​ចំនួន​២​។

​ការបង្ហាញ​និង​សាកល្បង​ទាំងអស់នេះ​បានផ្តល់​អត្ថប្រយោជន៍​បទ​ពិសោធន៍​និង​ការយល់ដឹង​ជាច្រើន​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី​ទំនើប​ក្នុង​ការដាំដុះ ហើយក៏​ជា​ទុន និង​ទំនុកចិត្ត​ដ៏​រឹងមាំ​ក្នុងការ​សម្រេច​បន្ថែ​មកា​រ​វិនិយោគ តាមរយៈ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​រហូតដល់ ៧ .០០០​ម៉ែត្រការ៉េ​នៅ​រដូវប្រាំង​និង​២.៥០០​ម៉ែត្រការ៉េ​នៅ​រដូវវស្សា​។​ចំពោះ​ប្រាក់ចំណូល​វិញ​លោកស្រី​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​និង​សហការី​ជ្រាបថា​សរុប​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​គឺ​ប្រមាណ​ជា​៨,៥​លាន​រៀល​។​ដែល​ចំណូល​នេះ​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​គ្រួសារ​គាត់​យ៉ាង​ល្អប្រសើរ​។

​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​លើកទឹកចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​គម្រោង​ជាពិសេស​កសិករ​គំរូ​ទាំងពីរ​សម្រេចបាន​។​ដើម្បីឱ្យ​ការដាំដុះ​របស់គាត់​ទទួលបាន​លទ្ធផល​កាន់តែ​ជោគជ័យ​លោក​ក៏បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្រូវ​បន្ត​ផ្តល់​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ និង​ជា​ប្រចាំជូន​គាត់ និង​ប្រជាកសិករ​ទូទាំង​ខេត្ត​។

​មួយវិញទៀត​ត្រូវ​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ទាំង​មុន​ការដាំដុះ​រហូតដល់​ប្រមូល​ផល​សម្អាត​វេច​ខ្ចប់​និង​ឃ្លាំង​ស្តុក​ត្រជាក់​និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដែល​យន្តការ​ទាំងអស់នេះ​ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា​នឹង​ធានា​ដល់​ផលិតភាព​ផលិតកម្ម​បរិមាណ​ទីផ្សារ​និង​តម្លៃ​។​ក៏ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ​យើង​។

​សូម​ជម្រាបជូន​អំពី​គម្រោង សាកវប្បកម្ម​កម្ពុជា ដើម្បី​បង្កើន​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ (CHAIN)៖ គឺ​ដើម្បី​បង្កើន​ប្រាក់ចំណូល​និង​អាហារូបត្ថម្ភ​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ Swiss Agency for Development andCooperation(SDC)​សម្រាប់​រយៈពេល​៨​ឆ្នាំ​នៅ​
​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ​ស្ទឹងត្រែង​និង​ខេត្តក្រចេះ​ចាប់ផ្តើម​អនុវត្ត​ពី​ខែធ្នូ​ឆ្នាំ​២០១៤​ដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២២​ដោយ​ត្រូវអនុវត្ត​ជា​៣​ដំណាក់កាល​។​

​ដំណាក់កាល​ទី​១​បានបញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ហើយ​បច្ចុប្បន្នកំពុង​អនុវត្ត​ដំណាក់កាល​ទី​២​។​គោលបំណង​សំខាន់​នៃ​គម្រោង​គឺ​ធ្វើការ​សម្របសម្រួល​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទីផ្សារ​ដែល​បាន​បញ្ចូល​គ្នា​នៅក្នុង​វិស័យ​សាកវប្បកម្ម​បន្លែ​សុវត្ថិភាព​។

​គឺ​ផ្សាភ្ជាប់​ក្រុម​កសិករ​ជាមួយ​វិស័យ​ឯកជន​ដូចជា​ក្រុមហ៊ុន​នាំចូល​ធាតុ​ចូល​កសិកម្ម​ក្រុមហ៊ុន​ទិញ​បន្លែ​សុវត្ថិភាព​អ្នកលក់​ធាតុ​ចូលក្នុង​ស្រុក​និង​អាជីវក​រទិញ​បន្លែ​ជាដើម​។​រួមជាមួយ​ការលើកកម្ពស់​ផលិតកម្ម​ប្រចាំ​រដូវ​ប្រកបដោយ​ភាព​វៃឆ្លាត​និង​សុវត្ថិភាព​។
​ក្នុងដំណាក់កាល​ទី​១​គម្រោង​ផ្តោតទៅលើ​ការកែលម្អរ​ផលិតកម្ម​ជា​ចម្បង​និង​បន្ទាប់មក​គឺ​ត​ភ្ជាប់​ទៅកាន់​ទីផ្សារ​។​ដោយឡែក​ដំណាក់កាល​ទី​២​គម្រោង​យកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ទីផ្សារ​ការផលិត​ន្លែ​សុវត្ថិភាព​ក្នុងស្រុក​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​នាំចូល​និង​បង្កើន​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​ខ្នាតតូច​។​

ថ្មីៗ​នេះ​គម្រោង​បាន​ជួយ​បង្កើត​ស្តង់​លក់​បន្លែ​ក្នុងស្រុក​នៃ​ខេត្តព្រះវិហារ​បាន​ចំនួន​២​បង្កើត​បណ្តុះ​អាជីវកម្ម​បន្លែ​និង​ជម្រុញអោយមាន​កសិករ​គំរូ​ក្នុង​ខេត្ត​គោលដៅ​ទាំង​៤​ដើម្បី​ចែករំលែក​បទពិសោធន៍​ការផ្សព្វផ្សាយ​ការច្នៃប្រឌិត​និង​បច្ចេកទេស​ទៅឱ្យ​កសិករ​ដទៃទៀត​ក្នុង​ក្រុម​ឬ​តំបន់​៕S/​