(ភ្នំពេញ)៖នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី“កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប” រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាមួយក្រុមហ៊ុនសោម៉ាគ្រុបខូអិលធីឌីតំណាងដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រួមជាមួយ និងតំណាងក្រុមហ៊ុនសាន់រ៉ាយមកពីអូស្ត្រាលី ។
អនុស្សរណៈនេះមានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើបស្របតាម អនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសារាចរណែនាំលេខ១៩៦ស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ជារួមគម្រោងនេះសង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផលការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារការកៀងគរជំនួយថវិកាដើម្បីជួយដល់ប្រជាកសិករ។ល។ នេះបើសតាមប្រាសសន៍បញ្ជាក់ពីឯកឧត្តម សុខ ពុទ្ធិវុធ៕ដោយ៖វាសនា