រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជម្រុញ​ឲ្យ​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយនឹង​បណ្តា​ប្រទេស​ដែលមាន​ពលករ​កម្ពុជា​

868
ចែករម្លែក

​(ភ្នំពេញ)៖សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ជម្រុញ​ឲ្យ​រៀបចំ​កិច្ចព្រមព្រៀង ឬក៏​អនុស្សារណៈ (MOU) ជាមួយនឹង​បណ្តា​ប្រទេស​ដែលមាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ទីនោះ តែ​មិនទាន់​បានធ្វើ​អនុស្សារណៈ​ ដូចជា​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

​ការ​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង ឬក៏​អនុស្សារណៈ (MOU) ជាមួយនឹង​បណ្តា​ប្រទេស​ដែលមាន​ពលករ​កម្ពុជា​ធ្វើការ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ឯកសារ​គោល នៃ​ផែនការ​សកម្មភាព​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៧-២០១៨ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា ការ​ឲ្យ​រៀបចំ​កិច្ចព្រមព្រៀង ឬក៏​អនុស្សារណៈ (MOU) ជាមួយនឹង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​សូម​ជម្រុញ​ឲ្យ​បាន​លឿន​កាលណា ល្អ​កាល​នឹង​បញ្ហា​នេះ​។​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ក៏បាន​ជម្រុញ​ឲ្យ​ខាង​អត្តសញ្ញាណ​កម្ម​ធ្វើការ​សិក្សា​អំពី​វិធី​ដើម្បី​ព​ន្លឿ​ន​ការផ្តល់​ល​លិខិតឆ្លងដែន គឺ​លឿន​ប្រកបដោយ​យ​តម្លាភាព​ ដោយសារ​វា​ជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​ការចោទប្រកាន់ថា មានការ​ល​លំបាក​ក្នុង​ការធ្វើ​ប៉ាស្ព័រ និង​ជួយ​កាត់បន្ថយ​បាន​នៅ​ហានិភ័យ​ផ្សេងៗ​បាន​ច្រើន​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី នៅ​បន្ទាប់ពី​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​សង្គ្រោះ​ពល​ការិនី​មិនទាន់​គ្រប់​អាយុ​ចំនួន​៣៥​នាក់ នៅក្នុង​ក្រុមហ៊ុន ធី អែន ភី (T&P) នៅ​ខេត្តកំពង់ឆ្នាំង ក្រោយពី​មាន​បណ្ដឹង​ពី​ឪពុកម្ដាយ​របស់​ពួកគេ​ទាំងនោះ​។​

​របាយការណ៍​ពី​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ហើយ​ប្រាក់បៀវត្សរ៍ ស្ត្រី​ធ្វើការ​តាម​ផ្ទះ​មាន​ចន្លោះ​ពី​១៨០ ទៅ ២៥០​ដុល្លារ​។ រីឯ​ពលករ​ធ្វើការ​រោងចក្រ​មាន​ប្រមាណ ២៥០ ទៅ ៤០០​ដុល្លារ​។​

​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញថា ចំណូល​ពី​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និង​ជប៉ុន កាលពី​ឆ្នាំ​២០១០ មាន​ចំនួន​ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ ​ដោយៈ មុនី​រ័ត្ន​/sn

​សម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ​ក្រសួងមហាផ្ទៃ​)