រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូលរួម​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​

1049
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន ជិត​៨​គីឡូក្រាម នៅ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​។​

​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ ថ្លែងថា គ្រឿងញៀន​ដែល​ដុតបំផ្លាញ​នៅពេលនេះ រួមមាន ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤៦៣០,៤២​ក្រាម ថ្នាំញៀន​យ៉ាម៉ា​គ្រាប់​ចំនួន ២៨៦១,៦៨​ក្រាម និង​កញ្ឆា​ក្រៀម ចំនួន ១១០,៦២​ក្រាម និង​ថា នេះ​ជាការ​ដុតបំផ្លាញ​គ្រឿងញៀន​រួមគ្នា​ចំនួន​៦​ខេត្ត ក្នុងនោះ​មាន ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង តាម​អំណាច​សាលក្រម សាលដីកា និងសេចក្តីសម្រេច​រប​ស់​សាល​ដំបូង​ខេត្ត​។​

​នៅក្នុង​សុន្ទរកថា​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​យក​វេទិការ​នេះ ផ្ញើ​ជា​សារ​ទៅកាន់​ពលរដ្ឋ​គ្រប់រូប ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕ ល​

#