រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

215
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជាមួយ​លោក​W.PatrickMurphy​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​កម្ពុជា ដើម្បី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក​ករសួងយុត្តិធម៌​។​

​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ភាគី​ទាំងពីរ​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ ប្រកប ដោយ​លទ្ធផល ជាទី មោទនៈ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​កន្លង​មក​។​ជាពិសេស​ពាក់ព័ន្ធ​នឹង ការពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញការ​បង្ក្រាប​បទ​លើ្ម​ស​ការផ្ទេរ​ទណ្ឌិត​និង​ការ​ផ្តល់ជំនួយ​ទៅវិញទៅមក​នៅក្នុង វិស័យ ព្រហ្មទណ្ឌ​។

​ជា​ចុងក្រោយ ភាគី​ទាំង​ពីរបាន​ឯកភាព និង​ប្តេជ្ញា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​និង​សហរដ្ឋអាមេរិក​តាមរ​យៈ​ការបន្ត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ការ​ផ្តល់ជំនួយ​ទៅវិញទៅមក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​និង​បទល្មើស​លាង​លុយ​ការការពារ​កុមារ និង​ការអនុវត្ត​ច្បាប់ ៕S/​