រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ ១១ ចំណុច​បង្ការ​សុខភាព​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​

504
ចែករម្លែក
  • 3
    Shares

ដោយៈ មេសា/​ភ្នំពេញៈ បញ្ហា​សុខភាព ដូចជា​ការពុល​អាហារ និង ពុល​ស្រា ជាដើម នៅតែ​កើតមាន​ជា​ហូរហែ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព ជាពិសេស​ក្នុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ស្រប​នឹង​អាកាសធាតុ​ល​កើន​កម្តៅ​ខ្លាំង​លើ​ផ្ទៃ​ប្រទេស ជាពិសេស ការបរិភោគ​ចំណីអាហារ និង ភេសជ្ជៈ ការរៀបចំ​អាហារ និង ការ​ទុកដាក់​អាហារ​មិន​ត្រឹមត្រូវ ។
​តាមរយៈ​សេចក្តីប្រកាស​មួយ លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានផ្តល់​អនុសាសន៍ ១១ ចំណុច​ដូចខាងក្រោម ៖

​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ លោក ម៉ម ប៊ុនហេង បាន​បន្ថែមថា ប្រសិនបើ​មាន​បញ្ហា នៃ ការពុល​អាហារ ឬ រោគសញ្ញា នៃ ការពុល​ស្រា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​ជាដើម សូម​ស្វែងរក​ការពិនិត្យ និង ព្យាបាល នៅ​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព​នៅ​ជិត ឬ ទាក់ទង​ទូរស័ព្ទ​លេខ 115 ។​

​គប្បី​រំឭកថា ករណី​ពុល​ស្រា និង ពុល​អាហារ​នៅតែ​បន្ត​កើតមាន​ឡើងជា​ហូរហែ ជាក់ស្តែង កាលពី​ឆ្នាំ ២០១៨ កន្ល​ទៅ មាន​ករណី​ពុល​អហារ ១៩ ករណី មាន​នុស្ស​ពុល ៨៥២ នាក់ ស្លាប់ ១៣ និង ពុល​ស្រា ៥ លើក មាន​អ្នកពុល ២០៦ នាក់ ស្លាប់ ១២ នាក់ ។​
​ចំណែក​ក្នុង​ឆ្នាំ ២០១៩​នេះ មាន​ករណី​ពុល​អាហារ ៦ លើក ដោយមាន​អ្នកពុល ២៤៦ នាក់ ក្នុងនោះ​ស្លាប់ ២ នាក់ ៕ Kh

ករណី​ពុល​ស្រា និង ពុល​អាហារ​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​សម្រាប់​សង្គម​ខ្មែរ​នៅឡើយ ( ​រូបៈ ឯកសារ​ )