រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ដល់​ឃុំ​គគីរ​ដែល​អាមេរិក​ធ្លាប់​ទម្លាក់​គ្រាប់​គីមី ​ ​

337

(​ស្វាយរៀង​) ៖ បន្ទាប់ពី​ទទួលបាន​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដល់​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ​ដើម្បី​ពិនិត្យមើល​ស្ថានភាព នៃ​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ចំហាយ​គីមី​បន្សល់ទុក​ដោយ​ទាហាន​អាមេរិក​។​លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង ចុះពិនិត្យទីតាំងគ្រប់បែកគីមីនៅឃុំគគីរ ខេត្តស្វាយរៀង (រូបភាព ៖ FN)


​ ​
​ក្រោយ​ទៅដល់​ទីតាំង​ខាងលើ​ភ្លាម គណៈប្រតិភូ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អមដំណើរ​ដោយ​លោក អភិបាលរង​ខេត្តស្វាយរៀង និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ នៅ​វត្ត​គគីរ​ស្ថិត​ក្នុងភូមិ​តា​វាំង ឃុំ​គគីរ ភ្លាមៗ​ដែរ ហើយ​បា​នស​ង្កេ​តើ​ញ​កុមារៗ​ខ្លះ​មាន​សភាព​ក្បាល​ធំ ខ្លះ​អាវៈ​យុវៈ​មិន​ប្រក្រតី​ដូច​គេ​ដែល​អាច​ថា​បណ្តាលមកពី​​រង​សារធាតុ​គ្រាប់បែក​គីមី​។​
​ ​
​ទន្ទឹមនឹង​ការចុះពិនិត្យ​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​ ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល កំចាត់មីន​កម្ពុជា (CMAC) បានបង្ហាញ​ទិន្នន័យ​ថ្មី​ទៀតថា គិត​ត្រឹម​ថ្ងៃទី​១១ ម្សិលមិញ កម្លាំង​ស្រាវជ្រាវ​ស៊ីម៉ាក់​បានបញ្ចប់​ការស្រាវជ្រាវ​និង​កំណត់​ទីតាំង​គ្រាប់​​បែក​អាវុធ​គីមី​ទាំង​៥​ភូមិ នៅ​ឃុំ​គគីរ រួចរាល់​ហើយ ដោយ​រកឃើញ​សង្ស័យ​មាន​អាវុធ​គីមី​ទាំងអស់​ចំនួន​១៥​ទីតាំង (​មិន​គិត​បញ្ចូល​​ទីតាំង​វត្ត​គគីរ​ដែល​បាន​បោសសំអាត​រួច​)៕​ដោយ​៖​វិបុល​/sn