រដ្ឋមន្ត្រី​ចិន​និង​ប៉ា​គី​ស្ថាន​៖​ការផ្សះផ្សា​នយោបាយ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​

549
ចែករម្លែក
  • 29
    Shares

​រដ្ឋមន្ត្រីការបរទេស​ចិន​និង​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀងគ្នា​ថា​ការផ្សះផ្សា​នយោបាយ​គឺជា​ដំណោះស្រាយ​តែមួយគត់​សម្រាប់​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន និង​លោក Shah Mahmood Qureshi រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន បាន​ឈានដល់​ការយល់ស្រប​ដូចនេះ​ក្នុងអំឡុង​កិច្ចពិភាក្សា​​ទ្វេភាគី​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ធ្នូ​។​

​ភាគី​ទាំង​២​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ការផ្លាស់ប្តូរ​នាពេល​ថ្មីៗ​នេះ​ដែល​ទាក់ទង​នឹង​ស្ថានភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ភាគី​ទាំ​២​ជឿជាក់ថា​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនអាច​ត្រូវ​ដោះស្រាយបាន​តាមរយៈ​ដំណោះស្រាយ​យោធា​ទេ​ហើយ​ការផ្សះផ្សា​នយោបាយ​គឺជា​មធ្យោបាយ​តែមួយគត់​។​

​ភាគី​ទាំង​២​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ហើយ​បាន​សម្តែង​ឆន្ទៈ​ក្នុង​ការរក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​និង​ការសម្របសម្រួល​​យុទ្ធសាស្ត្រ​លើ​បញ្ហា​នេះ​។​

​ភាគី​ទាំង​២​ក៏បាន​សន្យា​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ចិន​និង​ប៉ា​គី​ស្ថាន​ដើម្បី​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​។​

​កាលពី​ដើមខែ​នេះ ចិន អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​រប​ស់អា​ហ្វ​ហ្គា​នី​ស្ថាន បង្កើន​ទំនាក់​​ទំនង​និង​ប្រយុទ្ធប្រឆាំង​ភេរវកម្ម នៅក្នុង​អំឡុងពេល​កិច្ច​ជំនួប​ពិភាក្សា​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចិន អា​ហ្វ​ហ្គា​នី​ស្ថាន និង ប៉ា​គី​ស្ថាន​លើក​ទី​២​ដែល​បាន​​ធ្វើឡើង​នៅ​ក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៕ដោយ៖សុខា/SN

ក្រុម​ជន​សកម្មប្រយុទ្ធ​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប្រជាជន​ឈរ​នៅ​ជិត​រថយន្ត​ពាស់​ដែក​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​អបអរ​កិច្ចព្រមព្រៀង​ឈប់​​បាញ់ កាលពី​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៨