រដ្ឋមន្ត្រី​ជំ​រុញឱ្យ​ផ្សព្វផ្សាយ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​

998
ចែករម្លែក

ដោយៈ​សុផល​ /ភ្នំពេញៈលោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ការ​រិត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ និង​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​របស់​បងប្អូន​ប្រជាជន​ពលរដ្ឋ​នាពេល​សព្វថ្ងៃនេះ​។​

លោកស៊ុន ចាន់ថុល

​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ​នៅក្នុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​កែលម្អ និង​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ទី​២៨ ខែមីនា នៅ​ទីស្តីការក្រសួង​។​
​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បាន​ណែ​នាំឱ្យ​ក្រុមការងារ​ជំនាញ​សិក្សា​លម្អិត​អំពី​គោលដៅ​នៃ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ទាំងមូល​ចំនួន​១៨២​កន្លែង​។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សមាជិក​ក្រុមការងារ​រៀបចំ​កែលម្អ និង​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ដោះស្រាយ​រៀបចំ​កែលម្អ​ការកកស្ទះ​ចរាចរណ៍ លំហូរ​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​សមស្រប​៕មន