រដ្ឋមន្ត្រី​ទេសចរណ៍​និង​អាជ្ញាធរ​ជាតិ​អប្សរា​ជជែក​គ្នា​ស្តីពី​ការគ្រប់គ្រង​និង​អភិវឌ្ឍ​ទេសចរណ៍​

190
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​នេះ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ដឹកនាំ​ដោយ​លោក សុខ​សង្វារ​អគ្គនាយករង​និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​មន្ត្រី​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​

​គោលបំណង​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ​ដើម្បី​ស្នើសុំ​ការពិនិត្យ​គាំទ្រ​និង​អនុសាសន៍​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទៅលើ​ឯកសារ​សំខាន់ៗ​ស្តីពី​ការវិភាគ​ស្ថានភាព​ទេសចរណ៍​លទ្ធផល​កិច្ចពិភាក្សា និង​ការវាយតម្លៃ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​សៀមរាប​អង្គរ ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ទិសដៅ​អនុវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​ស្តីពី​ការងារ​ខាងលើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​និង​ការពិភាក្សា​ផ្តល់យោបល់​យ៉ាង​ផុលផុស​រួចមក​លោក​ថោង​ខុន​បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​មួយចំនួន​ដូចខាងក្រោម​៖១​គាំទ្រ​ចំពោះ​ឯកសារ​សិក្សា​ដែល​អាជ្ញាធរ​អប្សរា​បានធ្វើ​បទ​បង្ហាញ​។​ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​ជួបពិភាក្សា​បន្ថែម​ជាមួយ​ក្រុមការងារ​ជំនាញ​នៃ​លេខាធិការដ្ឋាន​របស់​គណៈ​កម្ម​ការ​អន្តរក្រសួង​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​(​ដែលមាន​លោក​ណេ​ប​សាមុត​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ជា​ប្រធាន​)​។

​ដើម្បី​ពិនិត្យ​បំពេញបន្ថែម​ធាតុ​ចូល​ថ្មីៗ​ឱ្យបាន​សមស្រប​ជាក់ស្តែង​និង​ស៊ីសង្វាក់​គ្នា​មុននឹង​បញ្ជូន​ឯកសារ​ប្លង់​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​នេះ​ទៅ​ICCAngkor​ដើម្បី​ពិនិត្យ​មាន​យោបល់ មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល អនុម័ត នៅ​ក្នង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ​។​

២​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជាៈ​ការជួសជុល​និង​ស្ថាបនា​ផ្លូវ​នៅ​តំបន់​អង្គរ​និង​តំបន់​ជុំវិញ​អង្គរ​។​ការគ្រប់គ្រង​លំហូរ​ទេសចរ​អន្តរជាតិ​និង​ទេសចរ​ក្នុងស្រុក​តាម​ប្រាសាទ​នានា​(​ដោយ​រៀបចំ​ឲ្យ​មាន​ជា​Pavis)​និង​រៀបចំ​សហការ​ឲ្យ​មាន​ម​គ្គុ​ទ្ទេស​ក៏​និយាយ​ភាសា​ខ្មែរ​បន្ថែមទៀត​ផងដែរ​។​

​ការបើក​វគ្គ​វិក្រឹត្យការ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ​ការគ្រប់គ្រង​អ្នកលក់ដូរ​នៅតាម​ប្រាសាទ​និង​ការគ្រប់គ្រង​អនាម័យ​សំរាម​និង​បរិស្ថាន​ស្អាត​ការ​តម្លើង​ប្រព័ន្ធ​Internet,Wifi​នៅ​តំបន់​ប្រាសាទ​ឲ្យ​បាន​ឆាប់រហ័ស​-​ការរៀបចំ​ឲ្យ​មាន​មធ្យោបាយ​ដឹកជញ្ជូន​បៃតង​(GreenTransport)​ដូចជា​កង់​ម៉ូតូ​រថយន្ត​ប្រើ​អគ្គិសនី​ជាដើម​។​

​ការសិក្សា​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​កម្មវិធី​ឬ​ការសំដែង​សិល្បៈ​នានា​នៅពេល​រាត្រី​នៅ​តំបន់​អង្គរ​៤​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប​ជម្រុញ​ការស្ថាបនា​និង​ជួសជុល​ផ្លូវ​នៅ​ក្រុង​សៀមរាប​ការរៀបចំ​គ្រប់គ្រង​អភិវឌ្ឍ​ដងស្ទឹង​សៀមរាប​ឱ្យបាន​រហ័ស​ការដាក់​ភ្លើង​បំភ្លឺ​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​ចរាចរ​អនាម័យ​សំរាម​និង​បរិស្ថាន​។​ល​។​

​អ្នកវិភាគ​ខាង​វិស័យ​ទេសចរណ៍​មើលឃើញថា​ទេសចរ​ខេត្តសៀមរាប​ក្នុង​9​ខែ​ឆ្នាំ​2019​នេះ​មានការ​ធ្លាក់ចុះ​ដោយសារ​ប្រការ​នេះហើយ​បានជា​ស្ថាប័ន​ទាំង​ពីរបាន​លើកយក​បញ្ហា​នេះ​មក​ដោះស្រាយ​។​កន្លងមក​ក៏មាន​បញ្ហា​មួយចំនួន​បានកើត​ចេញ​នូវ​ចំណុច​អវិជ្ជមាន​ខ្លះៗ​ចេះតែ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​សង្គម​នៅ​តំបន់​សៀមរាប​អង្គរ​ធ្វើឱ្យ​ភ្ញៀវទេសចរ​មានការ​ថយចុះ​៕S/​