រដ្ឋមន្ត្រី​ទេសចរណ៍​ព្រួយបារម្ភ​ពី​បញ្ហា​កាកសំណល់​និង​សំរាម​ ​

570

​(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​បញ្ហា​បរិស្ថាន ការគ្រប់គ្រង​សំរាម និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ណា​មាន​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន​បាននិង​កំពុង​សរសើរ​កម្ពុជា​ថា​មាន​បរិស្ថាន​ល្អ​ស្អាត​យ៉ាងណាក៏ដោយ​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន​បានលើកឡើង​នូវ​បញ្ហា​បរិស្ថាន​នេះ កាលពី​២២សីហាថ្ងៃ​ បន្ទាប់ពី​កម្ពុជា​បាន​យក​ទីក្រុង​ស្អាត​កម្ពុជា​ចំនួន​៧ រួមមានរាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប ក្រុងព្រះសីហនុ កំពត កែប និង​ខេត្តកំពង់ចាម យកទៅប្រកួតប្រជែង​ដណ្តើមយក​ជ័យលាភី​ឯក​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី​១ ដែល​នឹង​ប្រកាស​លទ្ធផល​នៅ​ខែមករា​ឆ្នាំ​២០១៨ ខាងមុខនេះ​។

​លោក​បញ្ជាក់ថា អ្វីដែល​ក្រសួងទេសចរណ៍​សំណូមពរ និង​សុំអោយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ធ្វើអោយបាន គឺ​ការខិតខំ​គ្រប់គ្រង​សំរាម ប្រមូល​សំរាម​អោយ​ស្អាត​នៅក្នុង​មូលដ្ឋាន និង​ជុំវិញ​កន្លែង​ដែល​យើង​កំពុង​រស់នៅ ការរៀបចំ​ធ្វើអោយ​សណ្តាប់ធ្នាប់​ល្អ និង​ខិតខំ​រៀបចំ បង្គន់​សាធារណៈ​ជាដើម​។ ព្រោះថា​សំរាម ជា​ប្រភព​នៃ​មេរោគ និង​បាត់បង់​ភ្លៀវ​ទេសចរ​ផងដែរ​។ ដូច្នេះ យើង​ត្រូវតែ​ចូលរួម​សំអាត​ទាំងអស់គ្នា ទើប​មាន​បរិស្ថាន​ស្អាត អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា “​កម្ពុ​ជាមាន​ក្រុមហ៊ុន​ស៊ិន​ទ្រី ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនបាន​ធ្វើ​ការងារ​បានល្អ​នោះទេ​”​៕ដោយ​៖ច្រាយ ចំណាន​/sn

លោក​ថោង ខុន​និង​សំរាម​រាយប៉ាយ​តាម​ដង​ផ្លួ​វ​ក្នុង​ក្រុងភ្នំពេញ​(​រូបថត​ឯកសារ​)​