រដ្ឋមន្ត្រី​បរិស្ថាន​នឹង​ជួយ​ជនជាតិ​សួយ​បង្កើត​សហគមន៍​ទេ​ទឹក​ពុះ​ទៅជា​តំបន់​ទេសចរណ៍​

653

​(ភ្នំពេញ)៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ជួប​​តំណាង​សហគមន៍​តំ​បន់​ការពារ​ធម្មជាតិ​កោរ​ដូនតី ទេ​ទឹក​ពុះ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ទីស្តីការក្រសួង​ដើម្បី​ជួ​​យ​កំណត់​ព្រំដី​សហគមន៍ នឹង​អភិវឌ្ឍន៍​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ជូន​ពលរដ្ឋ​សហ​គ​​មន៍​ឲ្យ​កាន់តែ​រីកចម្រើន​។ ជំនួប​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។​

លោក​រដ្ឋមន្ត្រី​បរិស្ថាន​ជួប​តំណាង​សហគម​ន៏​ទេ​ទឹក​ពុះ

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​សួយ និង​អាជ្ញា​ធរ​មូលដ្ឋាន​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​នៅ​តំបន់​ធម្មជាតិ​ទេ​ទឹក​ពុះ សាង​សង់​ស្តូប​តំណាង​ជនជាតិ​សួយ ដែលជា​ម្ចាស់​ស្រុក ទីកន្លែង​គោរពសក្ការៈនិង​ទីផ្សារ​បន្លែ​ធម្ម​ជាតិ​សម្រាប់​ភ្ញៀវទេសចរ​ណ៍ ដែល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ ។ ក្រុម​ទេសចរ​ណ៍ នឹង​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​បានទទួល​ប្រាក់កម្រៃ​ចំណូល​សម្រាប់​ការអភិវឌ្ឍន៍​គ្រួសារ ។​



​ដោយឡែក​តំណាង​សហគមន៍ លោកស្រី​វ៉ែន សា​មីន បាន​ថ្លែងអំណរគុណ​លោក​រដ្ឋ​​មន្ត្រី ដែល​ជួយ​កំណត់​ពី​ព្រំដី​សហគមន៍ជូន​សហគមន៍​ជនជាតិ​សួយ នឹង​កសាង​រូបសំណាក់​ជនជាតិរួមទាំង​ទីផ្សារ​បន្លែ​ធម្មជាតិ​របស់​សហគម​ន៍ ។ តំណាង​សហគម​ន៍មានការ​រីករាយ ស្តីពី​ការបង្កើត​តំបន់​ទេ​ទឹក​ពុះ ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ផង​នោះ ៕​ដោយៈ​សម្បត្តិ​កញ្ញា​/sn